Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សជាង ៥០នាក់រត់ជាន់គ្នា​ស្លា​ប់​ នៅថ្ងៃបុណ្យសពឧត្តមសេ​នី​យ៍អ៊ី​រ៉​ង

មនុស្សយ៉ាងហោចណា​ស់​ចំ​នួន ៥០នាក់បានស្លាប់ក្នុងហេ​តុ​ការ​ណ៍ រត់ជាន់គ្នាកាលពីថ្ងៃ​អ​ង្គារ​ម្សិ​លមិញ​នេះ កំឡុងពិធីហែរសពរប​ស់​ឧត្ត​មសេ​នីយ៍ Qasem Soleimani ដែលស្លាប់ដោយការវាយប្រហា​រ​រប​ស់អាមេ​រិ​ច។

សោកនាដកម្មនោះកើតឡើងក្រោ​យ​ពេ​លវ៉ូង​ម​នុស្សជាច្រើនបានសម្រុកធ្វើដំ​ណើ​រ ទៅកាន់ទីកន្លែងកំណើត​ របស់ឧត្តម​សេ​នីយ៍ Qasem Sole​i​mani ដែលជាមេដឹកនាំដ៏មានប្រជាប្រិ​យ​ភា​ព នៅក្នុងពិភពអ្នកកាន់សា​ស​នា​អ៊ីស្លាម។

ម​នុ​ស្ស ២១២នាក់នាក់ក៏បានរងរបួស​ផ​ង​ដែរ ក្នុងគ្រោះអកុសលនោះផងដែ​រ​ ដែលកើតឡើងនៅក្នុង​ទី​ក្រុ​ង Kerman។

សូមបញ្ជាក់ថា មេបញ្ជាកា​រ​កង​ឆ្មាំ​អ៊ីរ៉ង ត្រូវបានសម្លាប់កាលពីថ្ងៃ​សុ​ក្រក​ន្ល​ង​ទៅនេះ ដោយការវាយប្រហាររ​ប​ស់អា​មេរិ​ច​ នៅព្រលានយន្តហោះរដ្ឋ​ធា​នី​បាដាដ ស្ថិតក្នុងប្រទេសអ៊ីរ៉ាក់​។​

នៅថ្ងៃអង្គារ អ៊ីរ៉ងបានធ្វើការវាយប្រ​ហា​រ​មូលដ្ឋា​នទ័​ពអា​មេរិច ២កន្លែងក្នុងប្រទេសអ៊ី​រ៉ាក់ ដើម្បីជាការសងសឹ​ក​។ អ៊ីរ៉ងក៏បានព្រមានវាយប្រហារអ៊ីស្រាអ៊ែ​ល​ និងអារ៉ាប់រួមផ​ង​ដែរ ប្រសិនជាអាមេរិចធ្វើ​កា​រ​សង​សឹក ចំពោះការវាយប្រហាររប​ស់​ខ្លួ​ន។ អ៊ីស្រាលអ៊ែល និងអារ៉ាប់រួម គឺជាសម្ព័ន្ធមិត្តចាក់ទឹក​មិ​នលិ​ចរ​បស់​អាមេរិ​ច៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×