…គ្រាន់តែកូនកម្លោះបន្ទន់ជំហរឱនក្បាល ស្រាប់តែកូនក្រមុំលោតឡើងទ្រោបពីលើខ្នងភ្លាមៗ ជាហេតុធ្វើឲ្យកូនកម្លោះបាត់ម្ចាស់ការហើយ…។
តាមប្រពៃណី តំបន់នោះ ពេលដង្ហែរកូនក្រមុំដល់ផ្ទះ កូនកម្លោះពុំត្រូវឲ្យជើងកូនក្រមុំប៉ះដីមុនពេលចូលផ្ទះ កូនម្លោះទេ។ ហេតុនេះទើបទន្ទឹមនឹងពេលស្នូផាវផ្ទុះឡើងនោះ កូនកម្លោះស្ទុះទៅអៀវកូនក្រមុំចេញពីរថយន្ត។
ស្មានពុំដល់ថា កូនកម្លោះទើបតែឱនបន្ទាបខ្លួន កូនក្រុំស្ទុះឡើងទ្រោបពីក្រោយភ្លាមៗ ជាហេតុធ្វើឲ្យកូនកម្លោះបាត់ជំហរ ប្រឹងស្ទុះទៅមុខដើម្បីរក្សាលំនឹងឡើងវិញ ប៉ុន្តែ…។
កូនកម្លោះបោះបាន ២-៣ជំហាន ក៏ដួល ហើយ “គ្រវែង” កូនក្រមុំឲ្យហើរទៅមុខ…
ហេតុការណ៍នេះត្រូវបានបង្ហោះលើបណ្តាញសង្គម។ ខ្លះទម្លាក់កំហុសលើការ “ប្រញាប់ប្រញាល់” ជ្រុលរបស់កូនក្រមុំ ខ្លះទៀតថា ប្រហែលកូនកម្លោះមុននោះមានផឹកខ្លះៗ ទើបធ្វើឲ្យមានសភាព “ទ្រេតទ្រោត” បែបនេះ។
ខ្លះទៀតលួងលោមថា ៖ “កូនក្រមុំអាចខឹង១រយៈ… តែពួកគេពិតជានឹងរីករាយព្រោះពុំងាយទទួលបានរូបភាពពិតៗទុកជាអនុស្សាវរីយ៍ បែបនេះនោះទេ៕ ចន្ទ្រា