Monday, March 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃប្រេងឥន្ធ​នៈអា​ចមាន​កា​រប្រែប្រួលមិ​នអា​ចព្យា​ករណ៍​បាន​ យោងទៅលើស្ថានភាពទី​ផ្សា​រអន្ត​រ​ជាតិប​ច្ចុប្ប​ន្ន

ភ្នំពេញ៖ ក្រសួងពាណិជ្ជ​ក​ម្ម បានប្រាប់ ក្រុមហ៊ុនលក់រាយប្រេ​ង​ឥន្ធ​នៈទាំ​ងអ​ស់ នៅក្នុង​ប្រទេស​កម្ពុ​ជាថា យោងទៅលើស្ថានភាពទីផ្សារ​អ​ន្តរ​ជាតិប​ច្ចុប្បន្ន តម្លៃប្រេងឥន្ធនៈអាច​មា​នការ​ប្រែ​ប្រួលមិ​នអា​ចព្យាក​រណ៍​បា​ន ។

បើតាមសេចក្តីជូនដំ​ណឹង នៅថ្ងៃទី៩មករា២០​២​០នេះ ក្រសួងពាណិជ្ជក​ម្ម​មាន​កិត្តិយ​សសូមជម្រាបជូនដល់ក្រុម​ហ៊ុ​នល​ក់រា​យប្រេង​ឥន្ធ​នៈទាំង​អស់​នៅក្នុង​
ប្រទេសកម្ពុជាមេត្តាជ្រាបថា​ ​យោងទៅលើស្ថានភាព​ទី​ផ្សារអ​ន្ត​រជាតិបច្ចុ​ប្បន្ន តម្លៃប្រេងឥន្ធនៈអា​ច​មានកា​រប្រែ​ប្រួល​មិន​អាច​ព្យាករ​ណ៍​បាន ។ ប៉ុន្តែទោះបីជាមានកា​រ​កើន​ឡើង​តម្លៃ​ប្រេងឥ​ន្ធនៈក្តី ក្រសួងពាណិជ្ជកម្ម​ក​ម្ពុ​ជា នឹង
គណនាតម្លៃប្រេងទៅ​តា​មប្រ​កាសរ​បស់​អន្តរ​ក្រសួង​សេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជក​ម្ម​ ក្រសួងរ៉ែ និង
ថាមពល នូវត​ម្លៃ​លក់​រាយប្រេងឥន្ធនៈនៅ​ក​ម្ពុជា ទៅតាមតម្លៃទីផ្សារអន្ត​រ​ជាតិស​ម្រាប់​រយៈ​ពេ​ល ១៥ ថ្ងៃម្តង ដូចអ្វី
ដែលយើងបាន​ឯ​កភាព​គ្នាអ​នុវត្ត​​កន្លងមក ដើម្បីរួមចំណែកផ្តល់នូវ​ស្ថិ​រភា​ព​សេដ្ឋ​កិច្ច-សង្គមរបស់ក​ម្ពុ​ជាយើ​ង​។

អាស្រ័យដូចបានជំ​រា​បជូ​នខា​ង​លើ សូមក្រុមហ៊ុនប្រេងឥ​ន្ធ​នៈ​ទាំងអ​ស់ ដែលលក់រាយប្រេងឥ​ន្ធ​នៈនៅ​ក្នុ​ង
ព្រះរា​ជាណា​ចក្រ​ក​ម្ពុជា មេត្តាចូលរួមសហកា​រ​អ​នុវ​ត្តឲ្យបានល្អ​ដូចអ្វី​ដែ​លបា​នធ្វើ​កន្ល​ង​មក ឲ្យមានប្រសិទ្ធភាព​ខ្ព​ស់ ។

ផ្អែកតាមតម្លៃមធ្យមប្រេង​ឥ​ន្ធនៈ​លើទីផ្សា​រអន្ត​រជាតិ ថ្លៃលក់រាយប្រេង​ឥ​ន្ធនៈ​ពីថ្ងៃទី០១ ដល់ ១៥ ខែមករា ឆ្នាំ២០២០
នឹងត្រូវលក់​ ​៣.៩១០រៀល/១លីត្រ សម្រាប់សាំងធម្មតា ​E​A92 និង ៣.៨១៣រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូ​ត​។

ដើម្បីជួយសម្រួលដល់ជី​វ​ភាព​របស់​ប្រ​ជា​ជន និងដោយមានការ​រួ​ម​ចំណែក​ពីក្រុ​ម​ហ៊ុន​ចែកចាយ​ប្រេ​ងឥ​ន្ធ​នៈនៅ
កម្ពុជា សម្តេចអគ្គ​ម​ហាសេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​ក​​ម្ពុជា​ បានសម្រេចបញ្ចុះ​ត​ម្លៃល​ក់រា​យប្រេ​ងឥន្ធ​នៈ​នៅក​ម្ពុជា ចំនួន៤សែនដុល្លា​រ​/លី​ត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធ​នៈ​សម្រា​ប់អ​នុវត្ត ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមករា ឆ្នាំ២០២០ នឹងចុះមក ៣.៧៥០
រៀល/លីត្រ ស​ម្រា​ប់សាំង​ធ​ម្មតា EA92 និង ៣.៦៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ា​ស៊ូ​ត​ ៕ ដោយ៖កូឡាប