Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហាយព្រីត ពាក់ផ្លាកលេខភ្នំពេញ 2BB 0035 បុកនឹងកិនមនុស្សពីរ​នា​ក់ស្លាប់ នៅផ្លូ​វ៦០ម៉ែត្រ ហើយបើកគេ​ច​បាត់​

ភ្នំពេញៈ បុរសម្នាក់នឹងក្មេងស្រីម្នាក់ បា​នស្លាប់យ៉ាងអាណោច​អា​ធ័ម ខណៈកំពុងជិះម៉ូតូឌុប​គ្នាហើយត្រូវរថយន្តហាយព្រីតមួយគ្រឿង បុ​កនឹងកិនអូសជាច្រើន​ម៉ែ​ត្រ នៅចំណុចមុខការដ្ឋា​នក្រុមហ៊ុនចិ​ន តាមបណ្តោយផ្លូវ៦០​ម៉ែ​ត្រ សង្កាត់ចាក់អង្រែ​លើ​ ខណ្ឌមាន​ជ័​យ រាជធានីភ្នំ​ពេ​ញ​ ដោយករណីនេះ​កើ​តឡើ​ងកា​ល ពីវេលាម៉ោង១០ព្រឹ​ក​ថ្ងៃទី​១០ ខែមករា ឆ្នាំ២០២០ ។


តាមប្រភពព័ត៌មានពីប្រ​ជា​ព​លរដ្ឋ ដែលបានឃើញហេតុ​កា​រ​ណ៍ បានឲ្យដឹង​ថា មុនកើតហេតុបុរ​ស​ម្នាក់​បានជិះម៉ូតូមួយគ្រឿង ម៉ាក​ ​PCX​ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IC 4551 ឌុប​ក្មេ​ងស្រីនឹ​ង​ដឹក​នំ​ប៉័ង ធ្វើដំណើរតាម​ប​ណ្តោយ​ផ្លូវ៦​០​ម៉ែត្រ ក្នុងល្បឿនលឿនទិស​ដៅ​ពីជើ​ងទៅ​ត្បូង ដោយព្យាយាមវ៉ាជែងគេ​ឯ​ង ក៏​ចូល​ទៅចំណែកផ្លូ​​វ​​​ម្ខាង​ ស្របពេលនោះ​មា​​ន​រថយ​ន្តហា​យ​ព្រីត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 កំពុងបើកបរ​ប​ញ្ច្រាស​ទិសគ្នា ជាមួយ​ម៉ូ​តូ ក៏ជ្រុលបុកម៉ូតូពេញទំ​ហឹ​ងប​ណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង ចំណែក​អ្នកជិះម៉ូតូចំ​នួ​ន២​នាក់ ត្រូវកិននឹងអូស​ជា​ច្រើនម៉ែត្រ បណ្តាល​ឲ្យស្លាប់ភ្លាម​ៗ​ ។ប្រភពដដែលបន្តថា បន្ទាប់ពីបុកហើយរថយ​ន្ត​បង្ក​​បានបើកគេចពីកន្លែងកើតហេតុ ​បា​ត់ស្រមោ​ល ​។

ក្រោយកើតហេតុសមត្ថ​កិច្ច​មូ​លដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌ​មានជ័​យ បានចុះមកដល់ទីតាំង​ ​ហើយធ្វើការវាស់វែងយក​ម៉ូ​តូប្រ​គល់​ឲ្យទៅកម្លាំងនគរបាលជំនា​ញ​ច​រាចរណ៍ នៃស្នងការដ្ឋាននគរបាលរា​ជ​ធានីភ្នំ​ពេ​ញ ​ដើម្បីរង់ចាំស្រាវជ្រាវ​តា​មចា​ប់អ្នកបើកបររថយ​ន្ត​បង្ក យកមកដោះស្រាយគ្នានៅពេល​ក្រោ​យ ​ចំណែកសាកស​ពត្រូ​វបា​នដឹ​ក​យកទៅ​តម្កល់នៅវត្តទឹក​ថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតា​ម​ប្រពៃ​ណី​ ៕ដោយ៖បញ្ញាស័ក្តិ

×