ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលសង្កាត់កោះរ៉ុង បានឲ្យដឹងព័ត៌មានបឋមថា នៅម៉ោងជាងមួយយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មានបុរសជនបរទេស វ័យចំណាស់ម្នាក់ បានស្លាប់នៅចំណុចបឹងហ្គាឡូខែលលី ស្ថិតនៅក្រុម៣ ភូមិភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា សាកសពមានឈ្មោះ MCKINNON KENNETH G ភេទប្រុស កើតថ្ងៃទី ២៧.០៩.១៩៤២ (អាយុ៧៨ឆ្នាំ) សញ្ជាតិកាណាដា មុខរបរអ្នកទេសចរណ៍។
បច្ចុប្បន្នសាកសពជនបរទេសខាងលើ បានរក្សាទុកនៅកន្លែងកើតហេតុដដែល ដោយរង់ចាំការពិនិត្យកោសល្យវិច័យ របស់មន្រ្តីជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញ៕ ដោយ៖ ដែន សីមា