Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្លាប់ជាប់គុកម្តង់ហើយ មិ​នរាង​ចា​ល មក​ប្រព្រឹត្តបទល្មើ​ស​លួច​ទៀ​ត

ភ្នំពេញ៖ អធិកា​រដ្ឋាន​នគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនល្មើ​ស​ដែល​ប្រើដាវ​ប្លន់​នៅសង្កាត់ច្បារអំពៅទី២ ត្រូវបាន​ចា​ប់ខ្លួន ។ ជនស​ង្ស័យរូបនោះ ធ្លាប់ជា​ប់ព​ន្ធ​នាគារព្រៃស ១ឆ្នាំ ក្នុងឆ្នាំ២០១២ ពីបទលួច ហើយនៅតែ​មិ​នរាង​ចា​លមក​ប្រព្រឹត្តបទល្មើសលួចដដែល​ទៀ​ត។

ករណីលួចមានស្ថានទម្ងន់ទោស​ ​(ប្រើដាវគំរាមប្លន់យក​ម៉ូ​តូ) នៅមុខផ្ទះគ្មានលេខ ​ភូ​មិដើ​ម​ចាន់ សង្កាត់ច្បារអំពៅ​ទី​ ២ ខណ្ឌច្បារ​អំ​ពៅ ​នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ ម៉ោង០០និង១​០​នាទី កណ្តាលអធ្រាត្រ។

ជនរងគ្រោះឈ្មោះ លន់ ផល្លី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិ​សុ​ខឯក​ជន ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុ​ង​តាខ្មៅ​ ខេត្តកណ្តាល។

ជនស​ង្ស័យឃា​ត់ខ្លួ​ន​ឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត​ប្រា​ក​ដ ស្នាក់នៅមិនពិ​ត​ប្រាក​ដ។

នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០០និង​១​០នាទី ជនរងគ្រោះអង្គុយលើម៉ូ​តូ​ម៉ាកហុ​ងដា​សេ ១២៥ ពណ៌ខ្មៅ ផ្លាកលេខ​មិន​ចាំ រងចាំឌុបម៉ូយនៅមុខ​ ​ហាងថៃសាន្ត ខណ្ឌចំការម​ន​ ពេលនោះក៏មានជនស​ង្ស័​យ​ ២នាក់ ឈ្មោះ តឹក ចំរើន និងឈ្មោះ ញ៉ា បានហៅជនរ​ងគ្រោះ ​ឲ្យឌុបមកសង្កាត់ច្បា​រ​អំពៅ​ទៅ​២ ខណ្ឌច្បារ អំពៅ ពេលនោះជនរងគ្រោះក៏ឌុបជ​ន​សង្ស័យ​ទាំង០​២​នា​ក់ មកដល់ចំណុចកើត​ហេ​តុ ជនសង្ស័យក៏ឲ្យជន​រ​ងគ្រោះ​ឈប់ម៉ូ​តូ រួច យកដាវគំរាមប្លន់​យ​កម៉ូតូម៉ាកខាងលើ​ ​ជិះគេចខ្លួនយកម៉ូតូទៅឲ្យបក្ខ​ពួ​ក១នា​ក់ទៀត​ឈ្មោះ ​ឌែម យកទៅបញ្ចាំគេបា​ត់​ ចំណែក ដាវជនសង្ស័យបោះចោ​ល​បាត់​។ រហូតដល់ ម៉ោង០០និង​៣​០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួ​ន​ បានជនសង្ស័យម្នា​ក់​ឈ្មោះ ​តឹក ចំរើន នៅភូមិដើមចាន់ ​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌច្បារអំពៅ បញ្ជូន​មក​អធិកា​រដ្ឋាន នគរបាលខណ្ឌ ច្បារអំពៅ ចាត់ការតាមច្បាប់៕ដោយ៖កូឡាប

×