Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់​គណនី​ឈ្មោះ សុខសាន្ត អន​ឡាញ នាំចូល ចែកចាយ និង​ផ្សព្វផ្សាយ​លក់​ផលិតផល ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស តាម​បណ្តាញ​សង្គម FACEBOOK

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ស្តីពី​ការហាមឃាត់​គណនី​ឈ្មោះ សុខសាន្ត អន​ឡាញ នាំចូល ចែកចាយ និង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស តាម​បណ្តាញ​សង្គម FACEBOOK ដែល​គ្មាន​ចុះបញ្ជី​កា និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖
​យោងតាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) រៀងរាល់ថ្ងៃ មាន​គណនី​ឈ្មោះ សុខសាន្ត អន​ឡាញ​​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ ១. BLACK ANT KING ២. Boost Man ៣.FUZEN CAPSULE ៤.SUPER STORN គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះបញ្ជី​កា គ្មាន​ការ​​ត្រួតពិនិត្យ​គុណភាព និង​គ្មាន​ការអនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ ព្រមទាំង​ផ្សព្វផ្សាយ​ភូតកុហក​បោក​​ប្រាស់ និង​បំ​ផ្ញើ​ស​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ដូចជា បន្ថែម​អ័រម៉ូន​បុរស បន្ថែម​សមត្ថភាព​ផ្លូវភេទ បន្ថែម​​កម្លាំង​ឱ្យ​រឹងមាំ ជំនួយ​ពង្រីក​សាច់ដុំ​ប្រដាប់ភេទ ឱ្យ​រឹង វែង​បានល្អ ទប់ស្កាត់​មិនឱ្យ​អស់កម្លាំង ការពារ​ចុក​រោយ​សន្លាក់ បន្ថែម​​មេជី​វិត​សម្រាប់​អ្នក​មិន​មានកូន ធ្វើឱ្យ​សរសៃឈាម​ដើរ​ស្រួល ការពារ​ជំងឺ​ទឹកនោមផ្អែម​។​

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​បាត់បង់​អាយុជីវិត​របស់​អ្នក​ប្រើ​
​ប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ជឿ​ការឃោសនា​ភូតកុហក​បោក​​ប្រាស់ និង​ឈប់​ប្រើប្រាស់​ផ​លិ​ផល​ឱសថ​បំប៉ន​ផ្លូវភេទ ខាងលើ ដែល​ផ្សព្វផ្សាយ​តាម​គណនី​ឈ្មោះ សុខសាន្ត អន​ឡាញ​ជាបន្ទាន់​។ ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនី​ឈ្មោះ សុខសាន្ត អន​ឡាញ ត្រូវ​បញ្ឈប់​ការ​នាំចូល​ផ្សព្វផ្សាយ​លក់ ឬ​​ចែកចាយ​ផ​លិ​ផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ខុសច្បាប់​ខាងលើនេះ ព្រមទាំង​ប្រមូល​មក​កម្ទេចចោល​​។​

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង ទៅតាម​ផ្លូវច្បាប់​ចំពោះ ម្ចាស់​គណនី​ឈ្មោះ សុខសាន្ត អន​ឡាញ​
​ដែល​នាំចូល ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ​ផ​លិ​ផល​ឱសថ​ខុសច្បាប់​ខាងលើនេះ ទៅតាម​ច្បាប់​ស្តីពី ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​​ពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ បាន​ជួបប្រទះ​ឃើញ​ជន​ណា​កំពុង​លក់ ឬ​ចែកចាយ​ផ​លិ​ផល​ឱសថ​បំប៉ន​ផ្លូវ​ភេទ​​បុរស​ខុសច្បាប់​ខាងលើនេះ សូម​បងប្អូន​ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ​​បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង ៕​ដោយ​៖​កូ​ឡាប​

×