ភ្នំពេញ-បេក្ខជនប្រលងចម្រៀងក្នុងកម្មវិធីលំដាប់អន្តរជាតិ Cambodian Idon រដូវកាលទី៣ ដែលបានដាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីរាត្រីថ្ងៃសុក្រ ទី១២ មករា ២០១៨ គេសង្កេតឃើញថា មានបេក្ខភាពជាច្រើនរូប បានជាប់ និងទទួលបាន yes ទាំងបួនពី គណៈកម្មការ។
អ្វីដែលគួរសង្កេតនិង ចាប់អារម្មណ៍គឺបេក្ខជន លោក វង្ស ថាណាន់ ក៏អាចមានសមត្ថភាព និងទឹកដមសំលេងល្អ សម្រាប់ទាក់ចិត្តគណៈកម្មការទាំងបួន ព្រមឆ្លើយ yes ដែលអាចឲ្យបេក្ខជនរូបនេះ ឡើងទៅដល់វគ្គបន្តទៀតបាន។
លោក វង្ស ថាណាន់ បានច្រៀងបទ “ស្រឡាញ់អូនរហូត” របស់លោក ណុប ប៉ាយ៉ារិទ្ធិ ដែលត្រូវប្រើអារម្មណ៍ស្ងប់ ហើយត្រូវចេះនឹកច្បិចសំឡេងបែបណាឲ្យឮច្បាស់ និងបញ្ចូលមនោសញ្ចេតនាខ្ពស់ ពិសេសការស្រែកជាចំនុចសំខាន់។ ចុងក្រោយ នៅពេលទប់អារម្មណ៍ ដោយបានផ្អិបរឿងជីវិតកម្សត់បានមួយរយៈ លោកសម្តែងជូនគណៈកម្មការដាក់ពិន្ទុ រហូតអាចទទួលជ័យជម្នះ អាចឲ្យគ្រូពេញចិត្តទាំងអស់គ្នា។
ការបង្ហាញខ្លួនរបស់លោក បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលដែលគេដឹងថាលោកគឺជាតារាចម្រៀងអាហ្វែមួយរូប ដែលរស់នៅមណ្ឌលកុមារកំព្រាតាំងពីតូចមិនទាន់ដឹងក្ដី ដោយសារតែឪពុកម្ដាយបែកបាក់គ្នា ហើយបោះបង់លោកដោយមិននឹកនា។ លោកត្រូវគេដឹងថាបានស្គាល់មុខម្ដាយតែប៉ុន្មានដងប៉ុណ្ណោះ ក៏ត្រូវម្ដាយស្លាប់ចោល ខណៈដែលឪពុករបស់លោកក៏មានគ្រួសារថ្មី ហើយហាក់បំភ្លេចចោលលោកជាយូរមកហើយ។
លោកជាតារាចម្រៀងដែលមានប្រវត្តិជីវិតកម្សត់ តែអ្វីដែលពិសេសគឺលោកមានទឹកដមសំលេងល្អ ទើបលោកបានបង្ហាញខ្លួនក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ ហើយទទួលបានជោគជ័យ សម្រាប់ជំហានដំបូង។ ដោយ-គីម ស្រីរ័ត្ន
តោះទៅទស្សនា បទចម្រៀង របស់ បេក្ខជន វង្ស ថាណាន់ ម្តងទៀតទៅមើលថា មានសមត្ថភាពច្រៀងកម្រិតណា !