Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មរតកសង្គ្រាម​ទសវត្សរ៍ទី៧០ របស់​អា​មេរិក ទម្លាក់​ពីលើ​យន្តហោះB52 បន្សល់ទុក​ឲ្យកូ​នខ្មែរ នៅក្រុង​បាវិត

spot_img

ខេត្តស្វាយរៀង៖អ្នកជីករណ្តៅយកអាចម៍ដី​ល​ក់បា​នប្រទះ​ឃើញគ្រា​ប់មិ​នទាន់​ផ្ទុះ១គ្រាប់ ដែលទម្លាក់ពីលើយន្តហោះប្រភេទ​M​K82 ផលិតនៅសហរដ្ឋ​អា​មេរិក ដែលទម្លាក់សម័យសង្គ្រា​ម​ក្នុង​ទសវត្សរ៍ទី៧០ ជាមរតកនៃសង្គ្រាមពួ​ក​ទាហ៊ានអាមេ​រិក​បន្សល់ទុកឲ្យកូនខ្មែរ​។

ការប្រទះឃើញនេះគឺកាលពីថ្ងៃទី​១​៤ខែមករាឆ្នាំ២០២០ វេលាម៉ោ​ង​៧ព្រឹក អ្នកជីកយកអាចម៍ដី​ល​ក់បាន​ប្រទះឃើញ គ្រាប់មិ​នទា​ន់ផ្ទុះ១​គ្រាប់នេះ កប់នៅក្នុងដីក្នុងទី​តាំ​ងរណ្តៅដី ស្ថិតនៅភូមិតា​ពៅ សង្កាត់បាវិត ក្រុងបាវិត។ ទោះបីមានរយៈពេ​លជិ​ត​៥០ឆ្នាំ មកហើយក្តីគ្រាប់និងយុ​ទ្ធ​ភណ្ឌ មិនទាន់ផ្ទុះដែលប​ន្ស​ល់ពី​សម័​យ​សង្គ្រាម ដែលគាំទ្រដោយសហរ​ដ្ឋ​អាមេរិក ជួយរបរលោ​កសេនា​ប្រមុខ​លន់នល់ នៅតែតាមលងប​ន្លាចដ​ល់ប្រជា​ព​លរ​ដ្ឋខ្មែររ​ហូ​តសព្វថ្ងៃ។ ហើយគ្រាប់ទម្លាក់ពីលើយ​ន្ត​ហោះប្រភេ​ទ​MK​82មួយគ្រា​ប់នេះ គឺទាហ៊ាន​អាមេ​រិកកាំង បានទម្លាក់គ្រាប់បែកក្នុ​ង​ស​ម័យសង្គ្រាម ហើយមិនផ្ទុះសូមអាជ្ញាធ​រ​មេត្តា​ចុះ ទៅពិនិត្យនិងយកទៅរក្សាទុ​ក​ទីសុវ​ត្ថិ​ភាព​ផង៕ដោយ៖វ៉ៃកូ

spot_img
×