Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធាន​គណៈមេធាវី​ប្រចាំ​រដ្ឋ​វ៉ា​ស៊ី​ង​តោ​ត កោតសរសើរ​ក្រសួងយុត្តិធម៌​កម្ពុជា​ក្នុងការ​កែទម្រង់ និង​លើកស្ទួយ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា

​ភ្នំពេញ​៖ អតីត​ប្រធាន​គណៈមេធាវី​ប្រចាំ​រដ្ឋ​វ៉ា​ស៊ី​ង​តោន សហរដ្ឋអាមេរិក បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងយុត្តិធម៌​កម្ពុជា​ក្នុងការ​កែទម្រង់ និង​លើកស្ទួយ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រសួងយុត្តិធម៌​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អា​មេ​រិច​បន្ថែមទៀត​។​

នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ លោក​អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ បានទទួល​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ដោយ​លោក William D. Pickett អតីត​ប្រធាន​គណៈមេធាវី​ប្រចាំ​រដ្ឋ​វ៉ា​ស៊ី​ង​តោន សហរដ្ឋអាមេរិក​។ នៅក្នុង​កិច្ច​សំណេះសំណាល​នេះ លោក William D. Pickett បាន​សម្តែង​នូវ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងយុត្តិធម៌​កម្ពុជា​ក្នុងការ​កែទម្រង់ និង​លើកស្ទួយ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រសួងយុត្តិធម៌​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អា​មេ​រិច​បន្ថែមទៀត​។

​ជា​ចុងក្រោយ ក្រសួងយុត្តិធម៌​ក៏បាន​ឯកភាព​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក និង​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​របស់​គណៈប្រតិភូ​ច្បាប់​សហរដ្ឋអាមេរិក​ក្នុង​ការបញ្ជូន​គណៈប្រតិភូ​នៃ​អ្នកអនុវត្ត​វិជ្ជាជីវៈ​ច្បាប់​នៅ​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅក្នុង​ពាក់កណ្តាល​ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​សិក្សា​ស្វែងយល់​អំពី​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការអនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ​៕ ដោយ​៖​កូ​ឡាប​

×