Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ូច សុខ​ជា បាន​​រំលោភ​យក​ដីធ្លី​របស់ លោកស្រី​អនុសេនីយ៍ឯក ឌុ​ច គឹមយ៉ាន​

​ខេត្តព្រះវិហារ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ូច សុខ​ជា បាន​​រំលោភ​យក​ដីធ្លី​របស់ លោកស្រី​អនុសេនីយ៍ឯក ឌុ​ចគឹមយ៉ាន ហើយ ចំពោះ​ករណីនេះ​គឺ​អធិការកិច្ច​កង​ទ​ព័​ជើងគោក​​ក៏បាន​កំណត់​ឃើញថា ឧ​ត្ត​ម​សេនីយ៍​ត្រី​
​ប៉ូច សុខ​ជា ពិតជា​បាន​រំលោភបំពាន​យក​​ដី​លោកស្រី ឌុ​ច គឹមយ៉ាន ពិតប្រាកដ​មែន ។​

​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ផ្ដល់យោបល់ នៅ​ថ្ងៃទី 17 ខែមករា​ឆ្នាំ ២០២០ លោក​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​លោកស្រី​អនុសេនីយ៍ឯក ឌុ​ច គឹមយ៉ាន
​អត្តលេខ ១៩០១៧៩ តំបន់សឹករង​កំពង់​ធំ​​មានមុខ​ងារ​ជា​លេខា​រង​សឹក​រង​ត្រូវបាន​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ូច សុខ​ជា បាន​​រំលោភ​យក​ដីធ្លី​របស់​លោកស្រី ចំពោះ​​ករណីនេះ​គឺ​អធិការកិច្ច​កង​ទ​ព័​ជើងគោក​​ក៏បាន​កំណត់​ឃើញថា ឧ​ត្ត​ម​សេនីយ៍​ត្រី​​ប៉ូច សុខ​ជា ពិតជា​បាន​រំលោភបំពាន​យក​​ដី​លោកស្រី ឌុ​ច គឹមយ៉ាន ពិតប្រាកដ​មែន ​ប៉ុន្តែ​មិនមាន​ការអនុវត្ត​យក​ដី​មក​ឲ្យ​លោក​​ស្រី ឌុ​ច គឹមយ៉ាន នៅឡើយ​នោះទេ​….​។​

​អ្នកធំ​ស្រុក​ខ្ញុំ​មួយចំនួន​គឺ​នៅតែ​ប្រើ​អំណាច​​របស់ខ្លួន​បំពាន​អ្នកទន់ខ្សោយ​ជា​ដរាប​…​។​

​លោក​ពេជ្រ ស្រស់ បាន​ថ្លែងថា លោក​ផ្កាយ​១ សូម្បីតែ​ក្បាលដី 1 m ក៏​មិន​លើកលែង​ឲ្យ​ដែរ​គឺ​រំលោភ​យក​។ ​បើតាម​តម្រុយ​គឺថា​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ូច សុខ​ជា បាន​រំលោភបំពាន​ទៅលើ​ប្រជាពលរដ្ឋ​មាន​ចំនួន​៣​គ្រួសារ​គឺ ១. លោកស្រី ឌុ​ច គឹមយ៉ាន ដែលមាន​ផ្ទៃដី​ចំនួន ៥m X 150 m​។ ២. លោកស្រី អ៊ូ គ​ន្ធា ដែលមាន​ផ្ទៃដី​មាន​ទំហំ​ចំនួន​1m x 100m​។ ៣. លោកស្រី វ៉ាត ស៊ីណា ដែលមាន ផ្ទៃដី​ជិត ៣ ហិកតា និង​លុយ​ខ្ចី​មិន​សង​ថែម ២​ម៉ឺន​ដុល្លារ​ទៀត ហើយ​សរុប​ទាំង​ថ្លៃ​ដី​៦​ម៉ឺន​ដុល្លារ ទាំង​ខ្ចី ទាំង​ថ្លៃ​ដី គឺ ៨​ម៉ឺន​ដុល្លារ​។​

​ចំពោះ​ករណី​ខាងលើ​គឺ​ត្រូវបាន​លោក​អ៊ុង វុទ្ធី ជា អភិបាលរង ខេត្តព្រះវិហារ​ទទួលយក​ទៅ​ដោះស្រាយ​ជូន​បងប្អូន​​ខាងលើ​ទាំង​០៣ គ្រួសារ នៅ​ថ្ងៃ​អង្គា​រ៍​សប្តាហ៍​ក្រោយនេះ ៕ ដោយ​៖​កូ​ឡាប​

×