Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​នៅតាម​ផ្សារ​មុន​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ជនជាតិ​ចិន​

​តាកែវ​៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តតាកែវ រួម​ជាមួយនឹង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ២០ ខែ មករា ឆ្នាំ ២០២០​នេះ បានធ្វើ​ការចុះ​ត្រួតពិនិត្យ​ចំណីអាហារ ដែល​ដាក់លក់​នៅក្នុង​ផ្សារ​អង្គតាសោម ស្រុក​ត្រាំកក់​និង​បានធ្វើ​ការអប់រំ​ណែនាំ​ទៅដល់​ក្រុមអាជីវករ​ផ្សារ​តាកែវ ឲ្យ​ដាក់​លក់ទំនិញ​ដែលមាន​សុវត្ថិភាព មាន​អនាម័យ​ល្អ មិន​ដាក់​សារធាតុ​គូ​មី​ដែល​អោយ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់ និង​មិន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជន​ជាត់​ចិន​ដែល​ឈានចូល​ខាង​មុននេះ ។​


លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​មានប្រសាសន៍ថា នៅក្នុង​ការចុះ​ត្រួតពិនិត្យ​ចំណីអាហារ និង​គ្រឿងឧបភោគ បរិភោគ ដែល​កំពុង​ដាក់តាំង​លក់​នៅ​ផ្សារ​អង្គតាសោម ស្រុក​ត្រាំកក់​នេះ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​លើ​ទំនិញ​១៤​មុខ​ដោយ​រក​មិនឃើញ​មាន​សារធាតុ​គីមី​នៅលើ​ទំនិញ​ទាំងអស់នេះ​ទេ ដោយឡែក​អំបិល​របស់​ក្រុមហ៊ុន​មួយចំនួន​ដែល​កាលពីមុន​មន្ត្រី​ជំនាញ​បាន​ពិ​នឹ​ត្យ​មិនឃើញ​ដាក់​សារជាតិ​អ៊ីយ៉ូត ក៏ប៉ុន្តែ​លើក​នេះ​អំបិល​ទាំងអស់នេះ​ត្រូវបាន​រកឃើញ​មាន​សារធាតុ​អ៊ីយ៉ូត បានន័យថា​ក្រុមហ៊ុន​បានធ្វើការ​កែប្រែ​ហើយ​។​

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ថ្លែងបន្តថា ក្នុងការ​ត្រូ​ឲួ​ត​ពិ​នឹ​ត្យ​ទំនិញ​នៅ​នៅ​ផ្សារ​មុន​បុណ្យចូលឆ្នាំ​ចិន​នេះ មន្ត្រី​ជំនាញ​បាន​រកឃើញ​ទឹកស៊ីអ៊ីវ​តែ​ប៉ុន្មាន​ដប​ប៉ុណ្ណោះ​ដែល​ហួសការ​បរិ​ឆ្ឆេ​ទ​ប្រើប្រាស់ ហើយ​ទឹកស៊ីអ៊ីវ​នេះ​ត្រូវបាន​មន្ត្រី​យើង​ដកហូត​ទុក​យកទៅ​ដុត​ក​ម្ទេស​ចោល​និង​បានធ្វើ​ការណែនាំ​ដល់​អាជីវករ​ឲ្យ​ពិ​នឹ​ត្យ​មើល​រាល់​មុខទំនិញ​ដែល​តាំង​លក់​មិនត្រូវ​ឲ្យ​ហួសការ​ប្រើប្រាស់​នោះទេ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។​

លោក ឆូ​យ សូលី​ណា មន្ត្រី​ជំនាញ​កាំកុងត្រូល​ដែល​ចុះ​ធ្វើ​ការពិសោធ​ន៏​លើ​មុខទំនិញ​ដែល​ដាក់តាំង​លក់​នៅ​ផ្សារ​អង្គតាសោម​បាន​ថ្លែង​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួត​ពិ​នឹ​ត្យ​លើស​សៃ​គុយទាវ បាញ់​កាញ់ ប្រ​ហឹ​ត​សាច់គោ ហ​ត​ដក ដើម្បី​រកសារ​ធាតុគីមី​បូរ៉ា​ក់​ក៏ប៉ុន្តែ​ជា​លទ្ធផល​គឺ​យើង​មក​មិនឃើញ​មាន​សារធាតុ​បូរ៉ា​ក់​នោះទេ​។

ដោយឡែក​ចំពោះ​បន្លែ​វិញ​គឺមាន​ការ​ពិ​នឹ​ត្យ​ទៅលើ​ខ្ញី សណ្ដែកបណ្ដុះ​និង​បន្លែ​គ្រប់មុខ​ដើម្បី​រកសា​ធាតុ​សូ​ដ្យូ​ម​សូ​ហ្វី​ត​ឬ​ម្សៅ​ស ក៏​មន្ត្រី​ជំនាញ​រក​មិនឃើញ​នោះដែរ ហើយ​ចំពោះ​គ្រឿង​សមុទ្រ​រួមមាន​មឹក បង្គា ក្ដាម ក៏​យើង​បានធ្វើ​តេស្ត​រកសារ​ធាតុ​ហ្វ​មី​លីន តែ​ទោះបីជា​យ៉ាងណា​យើង​រក​មិនឃើញ​មាន​សារ​ធាតុគីមី​ទាំងអស់នេះ​ទេ ។​

មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​មា​ប្រសាសន៍​បន្តថា ការរក​មិនឃើញ​មាន​សារ​ធាតុគីមី​នៅលើ​បន្លែ ផ្លែឈើ ប្រ​ហឹ​ត គ្រឿង​សមុទ្រ វា​បាន​បង្ហាញថា​បងប្អូន​អាជីវករ​យើង​កាន់តែ​មានការ​យល់ដឹង​ពី​សុវត្ថិភាព​ចំណីអាហារ​ដោយ​មិន​ដាក់​សា​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញយក​ទៅប្រើ​ប្រាស់​៕​ ដោយ ៖ តាកែវ

×