Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ​ដាក់ចេញ​វិធានការ​ណែនាំ​៧​ចំណុច ក្នុងការ​អនុវត្ត​បទ​បញ្ជា​ផ្ទៃក្នុង​នៅតាម​គ្រឹះស្ថានសាធារណៈ និង​ឯកជន​

​ភ្នំពេញ ៖ សេចក្ដីណែនាំ​ស្ដីពី​ការពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ។​

​កន្លងមក​ក្រសួង​អប់រំ យុវជន និង​កីឡា​សង្កេតឃើញថា គ្រឹះស្ថានសិក្សា​ភាគច្រើន​អនុវត្ត​ប្រកាស​ស្ដីពី​បទបញ្ជាផ្ទៃក្នុង សេចក្ដីណែនាំ និង​លិខិតបទដ្ឋាន​នានា​របស់​ក្រសួង​ពាក់ព័ន្ធ​ការពង្រឹង​វិស័យ​បានល្អ​ប្រសើរ​។ ទន្ទឹមនឹងនេះ​នៅមាន​គ្រឹះស្ថានសិក្សា​មួយចំនួន​តូច​មិនទាន់​អនុវត្ត​ឱ្យបាន​ពេញលេញ ជាពិសេស​ការគ្រប់គ្រង​អ្នកសិក្សា​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ដោយ​មិនបាន​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​។ ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង សេចក្ដីណែនាំ និង​លិខិតបទដ្ឋាន​នានា​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​បានធ្វើ​ការណែនាំ​ដូច​មានចែង​ក្នុង​សេចក្ដីណែនាំ​។

​ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​សេចក្តីណែនាំ​លេខ​០១​អយក​.​ស​ណន ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ ស្តីពី​ការពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន បន្ទាប់ពី​ក្រសួង​ពិនិត្យឃើញថា គ្រឹះស្ថានសិក្សា​មួយចំនួន​តូច​មិនទាន់​អនុវត្ត​ឲ្យ​បាន​ពេញលេញ ដែល​បង្ក​ឲ្យ​មាន​អំពើហិង្សា និង​បាតុភាព​អសកម្ម​នានា​កើតឡើង ដោយ​អ្នកសិក្សា​នៅក្នុង​បរិវេណ​គ្រឹះស្ថាន​នោះ ។​

​ទន្ទឹមនឹង​នេះដែរ ក្រសួង​អប់រំ​ក៏បាន​ពិនិត្យឃើញថា គ្រឹះស្ថានសិក្សា​ភាគច្រើន​បាន​អនុវត្ត​ប្រកាស​ស្តីពី​បទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និង​លិខិតបទដ្ឋាន​នានា​របស់​ក្រសួង​ពាក់ព័ន្ធ​នឹង​ការពង្រឹង​វិន័យ​បានល្អ​ប្រសើរ ។ ជាមួយគ្នា​ដែរ ក៏​នៅមាន​មួយចំនួន​តូច​មិនបាន​ផ្សព្វផ្សាយ និង​អនុវត្ត​បទបញ្ជា​ផ្ទៃ​ឲ្យ​បាន​ទូលំទូលាយ និង​មានការ​ទទួលខុសត្រូវ​នៅឡើយ ។​

​ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និង​លិខិតបទដ្ឋាន​នានា​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ធានាបាន​នូវ សីលធម៌ សុជីវធម៌ សុខ​សុវត្ថិភាព គ្មាន​អំពើហិង្សា និង​បាតុភាព​អសកម្ម​នានា ដែល​អាច​កើតឡើង​នៅតាម​គ្រឹះស្ថានសិក្សា ក្រសួង​សូម​ធ្វើការ​ណែនាំ នូវ​៧​ចំណុច​សំខាន់ៗ​៕ ដោយ​៖​កូ​ឡាប​

×