ក្មេងស្រីដ៏ស្រស់ប្រិមប្រិយវ័យប្រមាណ ២០ឆ្នាំរបស់កូរ៉េខាងជើង និងទៅកាន់កូរ៉េខាងត្បូង ដើម្បីគាំទ្រដល់ក្រុមកីឡាករប្រទេសខ្លួនចួលរួមក្នងអូឡាំពិករដូវរងា។
តាម AP រៀងពេលដែលក្រុមកីឡាកូរ៉េខាងជើងមានវត្តមានប្រកួតនោះអ្វីដែលទាក់ទាញអារម្មណ៍របស់មហាជនគឺ កងនារីប្រិមប្រិយមួយក្រុមត្រូវបានគេផ្តល់រហស្សនាមថា “កងពលស្រីស្អាត” ។
តាមអ្នកស្រាវជ្រាវ An Chan-Il នៃវិទ្យាស្ថានពិភពលោកអំពីកូរ៉េខាងជើងឲ្យដឹងថា លក្ខណៈសម្បត្តិនៃការជ្រើសរើសសមាជិកក្រុមអ្នកគាំទ្រពិតជាតឹងតែងណាស់។ នារីៗទាំងនោះសុទ្ធសឹងតែមានកម្ពស់លើ ១,៦៣ម៉ែត្រ ហើយមានប្រវត្តិរូបល្អ។ ពួកគេសុទ្ធសឹងតែជាតន្ត្រីករ ហើយភាគច្រើនគឺជានិស្សិតនៃសកលវិទ្យាល័យល្បីឈ្មោះ Kim Il-Sung។
តាមគណៈកម្មាធិការអូឡាំពិក Pyeongchang, ទទួលស្គាល់ថា វត្តមានរបស់ “កងពលស្រីស្អាត” នឹងជួយទាក់ទាញទស្សនិកជនមកទស្សនាការប្រកួតជាហេតុធ្វើឲ្យថវិកាបានមកពីការលក់សំបុត្រកើនឡើងខ្លាំង។
តាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅអំឡុងពេលចូលរួមអូឡាំពិក Pyeongchang ក្រុមកីឡាករកូរ៉េខាងជើងនឹងត្រូវបានគេរៀបចំឲ្យស្នាក់នៅលើនាវាទេសចរណ៍កំសាន្តមួយដែលបោះយុទ្ធថ្កា នៅតំបន់កៀកឆ្នេរសមុទ្រ Sokcho មានចម្ងាយពីតំបន់គ្មានយោធារវាងកូរ៉េទាំង២ ប្រមាណ ៥០គីឡូម៉ែត្រភាគខាងជើង៕ សូយន