ខ្សែក គុជ ដែលថ្លៃបំផុតនៅលើលោក ជារបស់ Barbara Hutton ដែលនាងបានពាក់នៅថ្ងៃរៀបមង្គលការជាមួយនិងលោក Alexis Mdivani នៅឯប្រទេសបារាំងក្នុងឆ្នាំ 1933។
ខ្សែក គុជមួយនេះត្រូវបានគេហៅថា “Barbara’s Jadeite jade” បើតាមជីវប្រវត្តិរបស់នាងនៅក្នុងរឿង “Poor little rich girl” បាននិយាយថាគ្រឿងអលង្ការសឹងតែទាំងអស់របស់នាងត្រូវបានយកទៅលក់ដោយមេធាវីប្រចាំត្រកូលដែលជាអ្នកមើលការខុសត្រូវលើទ្រព្យសម្បតិទាំងអស់សូម្បីតែអចលនទ្រព្យជាច្រើនកន្លែងទៀតក៏ត្រូវបានយកទៅលក់កេងតម្លៃ ក្នុងខណៈពេលដែលនាងកំពុងប្រឈមមុខនឹងជម្ងឺ Anorexia nervosa, depression, និង alcoholic ដោយសារតែនាងមានជីវិតគ្រួសារដ៏ជូរចត់តាំងពីតូច ហើយជីវិតអាពាពិពាហ៍ក៏មិនសមប្រកប នាងបានរងការធ្វើបាប វាយដំ ដោយពុំមានអ្នកណាបានដឹងរហូតដល់ពេលនាងសម្រេចចិត្តយករឿងរ៉ាវជីវិតដ៏គួអោយសង្វេក របស់ក្មេងស្រីម្នាក់ដែលមានអ្វីៗគ្រប់យ៉ាង ដែលជាអ្នកទទួលកេរមរតកទាំងអស់ពីឪពុកនាង ដែលជាមហាសេដ្ឋី អាមេរិកកាំង ជាម្ចាស់ក្រុមហ៊ុន “Woolworth five-and-dime store”
នេះគឺជាមូលហេតុដែលធ្វើអោយខ្សែកគុជមួយខ្សែនេះមានមុខនៅលើទីផ្សាជាលើកទីពីរ ក្នុងការដាក់បង្ហាញរបស់ក្រុមហ៊ុនគ្រឿងអលង្ការមួយក្នុងឆ្នាំ 2014 នៅហុងកុង មានឈ្មោះថា Sotheby’s Hong Kong ក្នុងតម្លៃដ៏មហាសាល។
បញ្ចាក់ថា ដើមឡើយខ្សែកមួយនេះ បានចាប់កំណើតក្នុងគ្រួសារ Cartier ដែលជាក្រុមហ៊ុនច្នៃម៉ូតគ្រឿងអលង្ការមួយក្នុងចំណោមក្រុមហ៊ុនលំដាប់យក្សនៅលើពិភពលោក។
Barbara Hutton ជាមួយនិងលោក Alexis Mdivani ក្នុងថ្ងៃមង្គលការនៅឯប្រទេសបារាំងក្នុងឆ្នាំ 1933 ។ ក្ខិណី