ភ្នំពេញ ៖ លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទើបតែងតាំងថ្មី បានបង្ហាញអំពីឆន្ទៈដ៏មោះមុត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទើបបានតែងតាំងថ្មី ។
លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគជូនដល់ពាណិជ្ជករ និងវិនិយោគិន តាមរយៈកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ស្ថាប័ន និងការកាត់បន្ថយថ្លៃចំណាយផ្សេងៗជាដើម។ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតទៅលើការធ្វើពិពិធកម្មទីផ្សារ ដើម្បីធ្វើសមារណកម្មចូលទៅក្នុងទីផ្សារអន្តរជាតិ។ លោករដ្ឋមន្រ្តី ក៏បានបង្ហាញពីការស្វាគមន៍ ការវិនិយោគពីប្រទេសអាល្លឺម៉ង់ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួល។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញអំពីការជួយជំរុញឲ្យពាណិជ្ជករ និងវិនិយោគិនអាល្លឺម៉ង់ ងាកមកចាប់អារម្មណ៍ លើសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា។
ជាកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីអាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រ និងជំនួយនានា មកដល់កម្ពុជាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជូនពរឲ្យលោកឯកអគ្គរដ្ឋទូត សម្រេចជោគជ័យគ្រប់ភារកិច្ច៕ដោយ៖កូឡាប