Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺផ្តាសាយបក្សី​ដែល​កើត​នៅ​ខណ្ឌ​សែន​សុខ ទប់ស្កាត់បាន មិន​បង្កបញ្ហា​ដល់​ប្រជាពលរដ្ឋ​

​ភ្នំពេញ​៖ ជំងឺ​ផ្តាសាយ​បក្សី H5N1 ករណី​ថ្មី​ទៀត បាន​កើតមាន​នៅក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តែ​ត្រូវបាន​ទប់ស្កាត់​ទាន់ពេលវេលា​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​

​កាលពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅនេះ វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ធ្វើ​វិភាគ​រកឃើញ​មេរោគ​ផ្តាសាយ​បក្សី​លើ​សំណាក​សត្វ​មាន់​ចំនួន​៣​ក្បាល នៅក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​បើ​ទោះបីជា​យ៉ាងណា​ជំងឺ​ផ្តាសាយ​នេះ​ត្រូវបាន​ទប់ស្កាត់​ទាន់ពេលវេលា​មិន​មាន​ការរីក​រាលដាល ឬ​បង្ក​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨​នេះ​ថា ក្រសួង​តាម​ទប់ស្កាត់បាន​ទាន់ពេលវេលា ហើយ​ប្រជាពលរដ្ឋ​ឥឡូវ​មាន​ការយល់ដឹង​ច្រើន​ចំពោះ​ផលប៉ះពាល់​នៃ​ជំងឺ​ផ្តាសាយ​នេះ ដូច្នេះ​មិន​មាន​បង្ក​ផល​ធ្ងន់ធ្ងរ​នោះទេ យើង​បាន​ទប់ស្កាត់​អស់ហើយ​។​

គួរបញ្ជាក់​ថា​៖ កាលពី​ចុងឆ្នាំ​២០១៧​កន្លងទៅនេះ ក៏​មាន​ផ្ទុះ​ករណី​ជំងឺផ្តាសាយបក្សី​នៅក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ​ផងដែរ តែ​ត្រូវបាន​ទប់ស្កាត់​ទាន់ពេលវេលា ហើយ​មិន​មាន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​សុខភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×