Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនជាតិវៀតណាម៣នាក់ទៅតុលាការ ករណី ចាប់ជំរិត ទារប្រាក់៣០០លានដុង ដោយសារចាញ់ល្បែងនៅណាហ្គាវើល

spot_img

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិត​ធ្ង​ន់ នៃនាយកដ្ឋាននគរបាលព្រ​ហ្ម​ទណ្ឌ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិកា​រ​ប​ង្ក្រាប ករណីចាប់ជំរិត និងគំរាមទារប្រា​ក់ ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ និងរំដោះបានជនរងជាជនជាតិវៀតណាមម្នាក់ ។

បន្ទាប់ពីបញ្ចប់ការសួរនាំ នៅថ្ងៃទី២៥ ខែមករា​ ​ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្ម​ទ​ណ្ឌ បានបញ្ជូនជនសង្ស័យទាំង៣នា​ក់​ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បា​ប់​នៅរសៀលថ្ងៃទី២៥ខែមករាឆ្នាំ២០២០នេះ។

លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹ​ងនៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះ ធ្វើឡើ​ងក្រោម​ការ​បញ្ជាពី​នាយ​ឧត្តមសេ​នីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជា​តិ​ លោកឧត្តមសេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គស្នងការរង​ និងមានការចង្អុ​ល​បង្ហា​ញ​ពី លោកឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាននាយកដ្ឋាននគរបា​ល​ព្រ​ហ្មទ​ណ្ឌ។​

ជនសង្ស័យ ដែលត្រូវចាប់ខ្លួន ១-ឈ្មោះ Le Minh Luan ភេទប្រុស អាយុ​៣៩ឆ្នាំ ២-ឈ្មោះ Nguyen Minh Thien ភេទប្រុស អាយុ​៣៩​ឆ្នាំ និង៣-ឈ្មោះ Trung Thenh Toan ភេទប្រុស អាយុ​២៣​ឆ្នាំ ពួក​គេ​មាន​​អា​​ស័​​យ​ដ្ឋា​ន នៅ​ប្រទេស​វៀតណាម​ ។ ចំណែក​ជន​រង​គ្រោះ​​មាន​ឈ្មោះ Phom Quang Dung ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ក៏​មាន​អា​សយ​​ដ្ឋា​ន​នៅ​ប្រទេស​វៀតណាម​​​ ។

លោកវរសេនីយ៍ឯក ជាវ វិបុល បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់ជ​ន​រងគ្រោះ បានរាយការណ៍ថា មាន​ករណីចាប់បង្ខាំងមនុស្សគំរាម​ទា​រ​ប្រាក់​ ចំនួន៣០០លានដុង ​ជា​ថ្នូរនឹង​ការ​ដោះលែង​ជនរ​ង​គ្រោះ​ឈ្មោះ Phom Quang Dung អាយុ៥៧ឆ្នាំ។

ទាក់ទិន​ករណី​ខាងលើ​​នេះ​​ លោ​ក​វរសេនីយ៍ឯក ជាវ វិបុល បង្ហាញ​​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ ​និង​បទបញ្ជា​ពីថ្នាក់ដឹកនាំមក​កម្លាំង​ជំនាញ​ព្រ​ហ្ម​ទណ្ឌ ឲ្យ​ចុះ​សហការ​​​ជាមួយ​ស្នងការដ្ឋាន​​ន​គរ​បាល​​រាជធា​នី​ភ្នំ​ពេញ ដើម្បី​ការ​ស៊ើបអង្កេ​ត​​លើ​ករណី​ខាង​លើ​​នេះ ។

ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័​ន​​អយ្យការ​អម​សាលាដំបូង​រា​ជ​ធានី​​ភ្នំពេញ នឹង នគរបាល​​មូ​លដ្ឋាន​ខណ្ឌ ៧​មក​រា នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​​​២៤ ខែមករា កម្លាំង​ជំនាញ នៃ​នាយក​ដ្ឋា​ន​ព្រហ្មទណ្ឌ បាន​កំណត់​ទីតាំង​ដែល​​​ជន​សង្ស័យ​​​ចាប់​​​ជន​​រងគ្រោះ យក​ទៅ​ឃុំ​ទុក​ដើម្បី​​​ជម្រិត​ទារប្រាក់ ​រហូត​ឈាន​ដល់​កា​រ​​ប​ង្ក្រាប និងចាប់ខ្លួន​ជនឧក្រិ​ដ្ឋ​​ចំ​នួន​៣​នាក់ ​រំដោះ​ជន​រងគ្រោះ​ម្នាក់​នៅ​​ក្នុ​ងផ្ទះ​​សំណា​ក់​ ហេង ឡុ​ង បន្ទប់​លេខ​​៤០៦ ជាន់ ទី​៤ ភូមិ​៤ ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​​​៧​​មក​រា រាជធានី​ភ្នំពេញ ។ សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​​​ពី​ជ​ន​រង​គ្រោះ​ឈ្មោះ Phom Quang Dung ថា កាលពី​ថ្ងៃ​ទី​១៨ ខែមករា​ ខ្លួន​បាន​មក​លេងល្បែង​​ស៊ី​សង​​នៅ​​កាស៊ី​ណូ​​ក្រុង​​បា​វិត ពេល​លេង​ចាញ់​អ​ស់​​លុ​យ ត្រូវ​ជនសង្ស័យ​ទាំង​៣​​នា​ក់​​ខា​ងលើ​​បញ្ចុះ​បញ្ចូ​ល នឹង​នាំ​ឲ្យ​មក​​​លេង​ល្បែង​​ឡុក​ឡា​ក់​នៅ​កាស៊ីណូ​ណា​ហ្គា​វើ​​​ល​​ភ្នំពេ​ញ ដោយ​ពួក​គេ​ធា​នា​​មាន​​ប្រា​ក់​ឲ្យ​ខ្ចី ។ ពេល​មក​ដល់​ភ្នំពេញ​ជ​ន​សង្ស័​យ ​បាន​ឲ្យ​គេ​ខ្ចីប្រាក់​​ចំ​នួន​១០០០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​បាន​លេ​ង​ល្បែង​​ស៊ីស​ង​ទាំ​ងអ​ស់​​គ្នា ។

លុះ​ពេល​លេង​ចាញ់​​​អស់​លុយ​ចំនួន​៦៥០០ដុល្លា​រ​​អា​មេ​រិ​ក ខ្លួន​ក៏​ឈប់​លេ​ង​​ទៅ ហើយ​រូបគេ នឹង​ជនសង្ស័យ​បាន​​នាំ​​គ្នា​​ទៅ​​ស្នាក់​​​នៅផ្ទះ​សំណាក់​មួយ​ដែល​គេ​​មិ​ន​​ស្គាល់ ។ ពេល​ទៅ​ដល់​ផ្ទះសំណាក់​ស្រាប់តែ​​​ជ​នស​ង្ស័យ​បាន​វាយ​រូបគេ​ធ្វើ​ទា​រុ​ណក​ម្ម​ និង​បង្អត់​បាយ ហើយ​បាន​ទូរស័ព្ទ​​ទៅ​​គ​ម្រាម​​អ្នក​​ផ្ទះ​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម​ ​ទាមទារ​ប្រាក់​១២០០០​ដុល្លារ​អា​មេ​រិ​ក ជា​ថ្នូ នឹង​ការ​ដោះ​លែងខ្លួន​​ទៅ​​វិញ​ បើ​មិន​ដូច្នោះ​ទេ​ពួក​គេ​នឹង​​​កាត់​ដៃ​កាត់​ជើង​​ថែ​ម​​ទាំង​សម្លាប់​ចោល​ទៀត​​​ផ​ង ។

នៅ​ចំពោះ​មុខ​សត្ត​កិច្ច​ជ​ន​សង្ស័​យ​៣ នាក់ បាន​សារភាព​ប្រហាក់ប្រហែល​​​គ្នា​​ថា ដំបូង​ឡើយ​ពួ​ក​​គេ និងជន​រង​គ្រោះ បាន​នាំ​គ្នា​ពី​ប្រទេស​វៀត​ណា​ម​​មក​​លេង​ល្បែង​​ស៊ី សង​នៅ​កាស៊ីណូ​ណា​​ហ្គា​​​វើ​ល ក្រុង​បា​វិត ខ្លះ​ក៏​ចាញ់​​អ​ស់ នឹង​ខ្លះ​ក៏​នៅ​សល់​​លុ​យ​​តិ​ចតួច បាន​បបួល​គ្នា​​​មក​លេង​នៅ​ភ្នំពេ​ញ​​​ទៀត​ ​ដើម្បី​ស្រង់​ដើម​ក្រែង​​បា​ន​​វិ​ញ​ខ្លះ ។ ពេល​មក​ដ​ល់​​ភ្នំ​ពេញ​​​ឈ្មោះ Phom Quang Dung (​ជន​រង​គ្រោះ​) អត់​មាន​លុយ​លេងល្បែង​នឹ​ង​​គេ​​ទេ ហើយ​ក៏​បាន​ខ្ចី​ពួក​គេ​​​ទាំ​ង​​៣​​នាក់ ​សរុប​ជាង​១​ម៉ឺន​​ដុ​ល្លារ​​អា​​មេ​​រិ​ក លុះ​ពេល​ចាញ់​អស់​គ្មាន​ប្រាក់​​​សង ។ បន្ទាប់​មក​ពួក​គេ​ក៏​បាន​នាំ​​​គ្នា​​ទៅ​​ស្នាក់​​នៅផ្ទះ​​សំ​ណាក់​ ហេង ឡុ​ង និង​បាន​បង្ខំចិត្ត​ធ្វើ​ទារុ​ណ​កម្ម​​ជន​​​រង​គ្រោះ ហើយ​បាន​ទូរស័ព្ទ​ទៅ​​​គម្រាម​​ក្រុ​ម​​គ្រួសារ ដើម្បី​ទាមទារ​យក​ប្រា​ក់​​ជំ​ពា​ក់​​១២០០០​ដុល្លារ​អា​មេ​រិ​ក (​ស្មើ​៣០០​លាន​​​ដុ​​ង​​)​នោះ​វិញ ។

ប៉ុន្តែ​ប្រាក់​មិន​ទាន់​បាន​​​ដល់​​​ដៃ​ផង ពួក​គេ​ក៏​ត្រូវ​កម្លាំង​​ស​មត្ថកិច្ច​ទៅ​ឡោម​ព័​ទ្ធចាប់ខ្លួន​​តែ​ម្តង​ទៅ​ ។

បើតាមលោកវរសេនី​​​យ៍​ឯក ជាវ វិបុល បន្ទាប់ពីស្ដាប់ចម្លើយសារភា​ព​រប​ស់ជន​ស​ង្ស័យ និងការបំភ្លឺរបស់ជនរងគ្រោះ​ ​សមត្ថកិច្ចជំនាញសន្និដ្ឋានបា​ន​​​ថា នេះពិតជាករណីចាប់បង្ខាំងមនុ​ស្ស​ដោយ​ខុស​ច្បាប់ និងគម្រាមទារប្រាក់ប្រាកដមែ​ន​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×