Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាវរៈព្រំដែនកម្ពុជា-ឡាវ និងកូនប្រុស ត្រូវរថយន្តបុកស្លាប់, តៃកុងរថយន្តរត់បាត់

spot_img

ស្ទឹងត្រែង៖ រថយន្តមួយគ្រឿង បើកបុកម៉ូតូមួគ្រឿង ពេញទំ​ហឹ​ង បណ្តាលឲ្យមន្ត្រីយោធាម្នាក់ បម្រើការនៅវរៈព្រំដែនកម្ពុ​ជា-ឡាវ និងកូនប្រុសស្លាប់ភ្លាមៗ​ ​នៅនឹងកន្លែង ។ គ្រោះថ្នាក់ចរាចរណ៍បានកើ​ត​ឡើង នៅវេលាល្ងាចថ្ងៃទី២​៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចខាងលើ​ផ្ទះ​១០​០ខ្ន​ង តាមបណ្តោយផ្លូវជាតិ​ ៧A ស្ថិតនៅក្នុងភូមិ​គី​ឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។​

ជនរងគ្រោះទាំងពីរនាក់ មាន​ឈ្មោះ ​មាន ចំប៉ា អាយុ២៨ឆ្នាំ ​ជាឪពុក និង កូនមានឈ្មោះ វាន វីរៈ អាយុ៣ឆ្នាំ​ សព្វថ្ងៃ​រស់នៅ​ ភូមិស្ដៅឃុំស្ដៅ ស្រុ​កសេសា​ន ខេត្តស្ទឹងត្រែង បានមកលេងផ្ទះឪ​ពុកនៅភូមិហាងខូបា​ន​ សង្កាត់សាមគ្គី ​ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ​ខ​ណៈពេល​ជិះម៉ូ​តូត្រ​ឡប់ទៅ​ផ្ទះវិញ ស្រាប់តែត្រូវរថយន្តជិះប​ញ្ច្រា​សទិ​សគ្នា បុកបណ្តាលឱ្យស្លាប់ ភ្លា​មនៅក​ន្លែ​ងកើត​ហេតុ​​តែម្តង។ រីឯរថយ​ន្តបង្ក ម៉ាកនីសាន់ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AD 0463 និងម៉ូតូម៉ាកហុងដាឌ្រីមសង់ ពាក់ផ្លាកលេខ ស្ទឹងត្រែង 1C 1281 ពណ៌ខ្មៅ ត្រូវនគរបាលច​រា​ចរ​ណ៍ជើ​ងគោក យកទៅរក្សាទុក ​ដើម្បីចាត់វិធានការតាមច្បា​ប់​។

ជនរងគ្រោះបានធ្វើដំណើរ​តា​មម៉ូ​តូមួយ​គ្រឿ​ង ពីរនាក់ឪពុក​និងកូ​ន ក្នុងបំណងជូ​ន​កូន​យកទៅ​ឲ្យប្រ​ពន្ធ​នៅឃុំ​ស្ដៅ​ ស្រុកសេសាន​ រួចខ្លួនត្រូវទៅបន្ទា​យ​យោធា​សឹក​រ​ងស្រុ​កបុ​រីអូ​រស្វាយ​សែនជ័​យ​វិញ តែជាអកុសល​ ​ត្រូវជួបគ្រោះថ្នាក់​ច​រាច​រណ៍ រថយន្តបុកស្លា​ប់​តែម្ត​ង៕ដោយ៖បញ្ញាស័ក្តិ

spot_img
×