Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ស្ម័គ្រចិត្ត​ជួយ​ចិន​ប្រសិន​ចាំបាច់ ខណៈដែល​វីរុស​កូ​រ៉ូ​ណា​ផ្តាច់ជីវិត​មនុស្ស​ជាង ១០០​នាក់​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និយាយថា លោក​ស្ម័គ្រចិត្ត​ជួយ​ចិន​គ្រប់បែបយ៉ាង​ក្នុងករណី​ចាំបាច់ ដើម្បី​គ្រប់គ្រង​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា នៅ​កណ្តាល​ទីក្រុង​វូ​ហាន ដែល​វីរុស​ដ៏​អាថ៌កំបាំង​នេះ​បានសម្លាប់​មនុស្ស​ជាង ១០០​នាក់ និង​ចម្លង​ទៅកាន់​មនុស្ស​ជិត ៥.០០០​នាក់​ទូទាំង​ពិភពលោក​។​

​លោក ត្រាំ ថ្លែង​ក្នុង Twitter ដូច្នេះ​ថា “​ពួកយើង​បាន​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ​ជាមួយនឹង​ចិន​ជុំវិញ​បញ្ហា​វីរុស​”​។​

“​មាន​ករណី​តិចតួច​ប៉ុណ្ណោះ​កើតឡើង​នៅ​អា​មេ​រិច ប៉ុន្តែ​យើង​ធ្វើការ​តាមដាន​យ៉ាងខ្លាំង​។ ពួកយើង​បានផ្តល់​ឲ្យ​ចិន និង​ប្រធានាធិបតី ស៊ី ជីន​ពីង​នូវ​ការជួយ​គ្រប់បែបយ៉ាង​ដែល​ចាំបាច់​។ អ្នកជំនាញ​របស់​ពួកយើង​ពិតជា​មិនធម្មតា​ទេ​”​។​

​នាយករដ្ឋមន្ត្រី​ចិន Li Keqiang នឹងធ្វើ​ការពិនិត្យ និង​ត្រួតត្រា​ដោយផ្ទាល់​ទៅលើ​កិច្ច​ប្រឹង​ប្រឹង ដើម្បី​គ្រប់គ្រង​ការផ្ទុះ​វីរុស​នោះ និង​សន្យា​បន្ថែ​មក​ន្លាំ​ង ខណៈដែល​អាជ្ញាធរ​ប្រចាំខេត្ត​បាន​ប្រឈម​នឹង​ការចោទប្រកាន់​ពី​សាធារណៈ​ថា បរាជ័យ​ក្នុងការ​ចាត់វិធានការ​ឲ្យ​ទាន់ពេលវេលា​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា (Coronavirus) បាន​កើន​ឡើងដល់ ១០៧​នាក់​ហើយ ខណៈដែល​ការឆ្លង​ទូទាំង​ពិភពលោក មាន​ចំនួន​៤.៤៧៤​ករណី ក្នុងនោះ​មានការ​ឆ្លង​នៅ​ចិន​ចំនួន ៤.៤០៩​ករណី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

×