Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឪពុកប្រើហិង្សា និងធ្វើទារុណកម្មលើកុមារ(កូន) !

រាជធានីភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ មានគណនីហ្វេសបុក ឈ្មោះ ស្រីកា ម៉ាក់ បានបង្ហោះវីដេអូ ដោយមានការធ្វើទារុណកម្មលើកុមារីម្នាក់ បង្កឡើងដោយជនសង្ស័យជាឪពុកមាន ឈ្មោះ វ៉ាន់ សូនី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមការណែនាំ របស់អគ្គស្នងការរងទទួលផែន , ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និង ការចង្អុលបង្ហាញ បញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និង ខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានទីតាំងលាក់ខ្លួន(ឪពុក)របស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង០៩និង ៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជា ឪពុកខាងលើ និងជួយសង្គ្រោះកុមារីរងគ្រោះមាន ឈ្មោះ សូនី អារីយា អាយុ ១ខួប ៥ខែ នៅត្រង់ចំណុច ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×