ប្រទេសថៃ បានធ្វើការបញ្ជាក់នៅថ្ងៃអង្គារនេះថា មានការឆ្លងវីរុសមរណៈ កូរ៉ូណា ៦ករណីថ្មីទៀត ដែលអ្នកជំងឺទាំងនោះ ស្ថិតក្នុងចំណោមអ្នកមកពីចិន បណ្តាលឲ្យប្រទេសថៃ មានអ្នកផ្ទុកវីរុសកូរ៉ូណារហូតដល់ ១៤ករណី។ នេះបើតាមការបញ្ជាក់របស់មន្រ្តីសុខាភិបាលប្រទេសនេះ។
អ្នកឆ្លងវីរុស៥នាក់ ក្នុងចំណោម ៦នាក់ មានអាយុពី ៦ឆ្នាំ ដល់ ៧០ឆ្នាំ ហើយពួកគេមកពីខេត្តហូប៉ី (Hubei) ប្រទេសចិន។ នេះជាការថ្លែងរបស់អគ្គនាយករងមន្ទីរគ្រប់គ្រងជំងឺ ឈ្មោះ Tanarak Plipat។
អ្នកជំងឺផ្សេងទៀតមកពីទីក្រុង Chongqing។ មន្ទីរខាងលើនឹងធ្វើការស្កេនគ្រប់អ្នកដំណើរទាំងអស់ ដែលធ្វើដំណើរមកពីចិន។
ចិនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា មនុស្សចំនួន ១០៦នាក់បានស្លាប់ដោយសារតែវីរុសកូរ៉ូណា ខណៈដែលគេហទំព័រ Johns Hopkins SCCE បញ្ជាក់ថា មានមនុស្សរហូតដល់ ១០៧នាក់ស្លាប់ដោយសារវីរុស៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia