ខេត្តបន្ទាយមានជ័យ៖ យោងតាមផេករបស់លោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី បានរៀបរាប់នៅលើផេកហ្វេសបុករបស់ឯកឧត្តមថា៖ “តោថ្មកប់ក្រោមដី ត្រូវបានក្រុមការងារជួសជុលកំពង់ទឹក បារាយ៍មេបុណ្យបន្ទាយឆ្មាររកឃើញ នៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០។
គោរពអរគុណលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលតែងតែចំណាយធនធានថវិកា ពេលវេលា ដើម្បីកែលម្អតំបន់ទេសចរណ៍បុរាណ នៅតំបន់ប្រាសាទបន្ទាយឆ្មារ និងប្រាសាទនានាជ៉ំវិញប្រាសាទ។
សូមបញ្ជាក់ថា តោនេះរកឃើញនៅការដ្ឋានជួសជុលកំពង់ទឹកបារាយណ៍មេបុណ្យបន្ទាយឆ្មារ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃ៉ំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕ ដោយ៖បញ្ញាស័ក្តិ