Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភ​ពលោ​កត្រូវ​បន្ថែម​សក​ម្ម​ភាព​ ដើម្បី​ជំរុញ​ចំណែក​ទីផ្សារ​នៃ​ប្រ​ទេស​ក្រីក្រ​​អាចនាំចេញ​ក្នុ​ង​ករិ​ត២ដងបន្ថែមទៀត​​ជាមួយដៃគូរប​ស់​ខ្លួន

បាងកក៖ លោក ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រី្ត​​រ​ដ្ឋមន្ត្រី​ ក្រសួង​ឧស្សាហកម្ម​និង​សិ​ប្ប​កម្ម​ បាន​ដឹកនាំគណ:ប្រតិភូក្រសួងចូលរួមកិ​ច្ច​ប្រជុំ​​ពិភា​ក្សា​​កម្រិតអនុ​តំបន់អាស៊ី​ប៉ាស៊ីហ្វិច​ ស្តីពី​បណ្ឌិត​សភា​ជាតិ​​​វិ​ស័យ​​វិទ្យា​សា​ស្ត្រ​​ ក្នុងប្រទេសអភិវ​ឌ្ឍ​ន៍តិ​ច​តួច​(LDCs) ដើម្បី​គាំទ្រ​របៀបវារៈ​​ឆ្នាំ​ ២០៣០​ ។ កិច្ចប្រជុំ​នេះបានប្រារព្ធធ្វើ​នៅមជ្ឈម​ណ្ឌលស​ន្និសី​ទ​នៃអង្គការសហប្រ​ជា​ជាតិ​​ (UNCC )នៅទីក្រុងបាងកក​ប្រទេស​ថៃ​​ ​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​ ៤​ខែ​ កុម្ភៈ​ ឆ្នាំ២០២​០​ ។

កិច្ចប្រជុំដែលសហការរៀបចំឡើង​រវាង​គណ:កម្មការសង្គ​ម​​សេដ្ឋ​កិច្ច​​សម្រា​ប់​​តំប​ន់​អាស៊ី​ និង​ប៉ាស៊ីហ្វិច(UNESCAP)​ ដែលដឹកនាំដោយលោក​​ ​kaveh Zahedi លេខាធិការ​រង​នៃអ​ង្គ​ការUNESCAP​ ​និង​ធនាគារ​ប​​ច្ចេកវិ​ទ្យា​ នៃអង្គការ សហប្រជាជាតិ​សម្រា​ប់​ប្រទេស​អភិវ​ឌ្ឍន៍​តិច​តួច​ (UN Technology Bank) ដែលដឹកនាំ​ដោយ​​​ Joshua Stipa ជាអគ្គនាយក​នៃអ​ង្គ​ការ​​នេះ​ មានគោលបំណងពិភាក្សាលើ​ចំណុ​ចសំខា​ន់​ៗដូចជា៖-ការ​អភិវឌ្ឍន៍​ដោយ​​​និរ​ន្តរភាព​ ក្នុងតំបន់​និង​ពិភព​លោក​-ស្ថានភាព​អំពី​ការងា​រ​វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​​​របស់​បណ្តាប្រ​ទេស​ក្នុ​ង​តំបន់​អា​ស៊ីប៉ាស៊ីហ្វិច-មុខងារ​របស់បណ្ឌិតសភា​វិ​ទ្យាសា​ស្ត្រ​​ប​ច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ក្នុងតំបន់​ ។

មានប្រសាស​ន៍​​នាឱ​កាសនោះ ​លោកកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋ​ម​ន្រ្តី​​ ចម​ ប្រសិទ្ធ​ បាន​វាយតម្លៃខ្ពស់ចំពោះកិច្ចពិគ្រោះយោប​ល់​នេះ​​ និង​បាន​បញ្ជាក់​ថា​៖ប្រជាជន​ដែ​ល​​រស់​នៅ​​ក្នុង​​ប្រ​ទេ​ស​អ​ភិវឌ្ឍ​ន៍​​តិចតួច​បច្ចុប្បន្នត្រូវ​គេ​ប៉ាន់ស្មា​នថា​​នឹងកើនឡើងទ្វេ​ដងដ​ល់​១.៩​ពាន់​លាន​នាក់​ នៅឆ្នាំ​២០៥០​។ ជាមួយ​និង​ចំនួ​ន​​យុវ​ជនកើនឡើងបន្ថែមប្រមាណ​ ៦៣០​ លាននាក់​ (ស្មើនឹង​ប្រហែល​១ភាគ​៣នៃចំនួ​ន​ប្រជា​ជន​LDCs ដែល​បាន​ប៉ាន់​ប្រ​​មាណ​​នៅ​ឆ្នាំ​ ២០៥០)​នឹងបានចូលទីផ្សារ​កា​រ​ងារ​ ដោយ​មិន​បាន​បង្កើ​ន​​ស​ម​ត្ថភាព​ ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​​ ​(S​TI)​។
ប្រសិនបើមិនប្រញ៉ាប់ប្រញ៉ាល់​​ ក​សាងសមត្ថភាពផ្នែកវិទ្យា​សា​ស្ត្រ​​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ឲ្យបានទាន់ពេលវេលានោះ​ទេ​​​ គោល​​ដៅ​នៃ​កា​រលុប​បំបាត់ភាពក្រីក្រដែលកំពុងរីករា​ល​ដា​ល​ ការបំបាត់ឧបសគ្គរចនា​ស​ម្ព័ន្ធ​អន់​ថយ​ និងការ​ធានា​ការអភិវឌ្ឍ​ន៍​​ប្រក​បដោ​យនិរន្ត​រភាព​ និងរបៀបវារ:សម្រាប់ឆ្នាំ​ ២០៣០​ នៅ​តែ​ជាសុ​បិ​ន្តដ៏វែ​ងឆ្ងាយ​សម្រា​ប់ប្រជា​ជន​ក្រីក្រ​រាប់​លា​ននា​ក់​ ។

យោងតាម​តួ​លេ​ខនា​ពេល​ថ្មីៗនេះ​ យើងទទួលស្គាល់ថា​ ចំណែក​ទីផ្សារ​នាំ​ចេញ​​​ពិភ​ពលោក​​នៃ​ប្រ​ទេសក្រី​ក្រ​​ នៅមានកម្រិតទាប​នៅឡើ​យ​ គឺក្រោម​២%​ ។ ដូច្នេះពិភពលោកត្រូវប​ន្ថែ​មស​កម្ម​ភា​ព​ ដើម្បី​ជំរុញ​ចំណែក​ទីផ្សារ​​នៃ​ប្រទេស​ក្រីក្រ​​អា​ចនាំចេ​ញ​​ក្នុ​ង​កម្រិត២ដ​ងបន្ថែមទៀត​ជាមួយដៃគូរបស់​ខ្លួ​ន​។ ការចូលក្នុងទីផ្សារ​និងកា​រ​បង្កើតថ្មី​ក៏ដូចជា​ការ​កិច្ចសម្រួល​​រ​បាំង​​ពាណិ​ជ្ជកម្ម​ ពិតជា​នឹងជួយ​LDCs ឲ្យចូល​រួមក្នុងសេដ្ឋកិច្ច​កា​ន់តែ​រស់​រវើកថែម​ទៀត​​ តាមរយ:ការទាក់​ទា​ញការ​​​វិនិយោគ​ និង​លើក​កម្ពស់​​អាជីវកម្ម​ប្រកបដោយ​ការ​​ទ​ទួលខុ​សត្រូ​វ​​ តាមរយ:ឧស្សាហូ​ប​នីយ​កម្ម​ប្រក​ប​ដោយ​ចីរភាព​សម្រាប់​វឌ្ឍ​ន​ភាព​​រួ​ម​គ្នា​ ។

ចំពេល​កំណើនសេដ្ឋកិច្ចពិ​ភពលោក​​យ៉ា​ងឆាប់​រ​ហ័ស​ វាត្រូវ​បាន​គេ​យ​ល់​ច្បាស់​ថា​៖ ​បណ្តា​ប្រទេស​ដែល​​​មាន​​ការ​​អភិ​វឌ្ឍ​​​តិច​តួ​ច​ នៅតែត្រូវការយកចិត្តទុ​ក​ដាក់​​និង​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​ ឆ្ពោះ​ទៅ​ការ​សម្រេច​​​រ​បៀប​វារៈ​ឆ្នាំ​ ២០៣០​ របស់ពួកគេ​ ។ ម៉្យាងទៀត​ក្រុមប្រទេស​L​D​Cs​នឹងត្រូវត្រៀមខ្លួនជាស្រេចធន់និ​ង​ផ​លប៉ះ​ពាល់អ​វិ​ជ្ជមាននៃការប្រែប្រួលអាកាស​ធា​តុ​​ ខណ:ដែល​ទ​ទួ​ល​​បា​ន​មូលដ្ឋានគ្រឹះ​នៃ​​ជី​វិត​ តាមរយ:កំ​ណើនប្រកបដោយចីរភាព​និងប​រិ​យាប័​ន្ន​ នៅក្នុងនោះ​។

លោកកិត្តិ​សេដ្ឋាបណ្ឌិត​​​ ទេសរដ្ឋមន្រ្តី​ បានបន្ថែមថា៖​ការកសាងសមត្ថភាពផែ្ន​ក​វិទ្យា​​សាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ​គឺ​ជាក្តី​សង្ឃឹ​មតែ​មួយគ​ត់សម្រា​ប់​ប្រ​ទេស​ក្រី​ក្រ​​​ ដើម្បី​សម្រេចបានរបៀប​វារ:ឆ្នាំ​ ២០៣០​ ។ ដូច្នេះ​ កិច្ចពិភាក្សា​ថ្នា​ក់​អនុតំ​បន់នាថ្ងៃ​នេះ​ ជាឱកាសដ៏ធំសម្រាប់យើងទាំ​​ងអ​ស់​គ្នា​ ដើម្បី​ផ្លាស់ប្ដូរ​យោបល់​ពី​តួនា​ទី​​នៃវិស័យវិទ្យាសាស្ត្រ​ក្នុង​រ​បៀ​បវារ:អភិវឌ្ឍន៍​ប្រកប​ដោ​យ​ចីរ​ភា​ព​ក្នុ​ងតំប​ន់​​និង​ពិភ​ពលោក​ ការផ្លាស់ប្តូរបទ​ពិសោ​​ធន៍​​ថ្នាក់​​​តំបន់​ និង​ជាតិ​ នៃការចូលរួ​ម​រប​ស់ប​ណ្ឌិត​ស​ភា​ក្នុ​ង​រ​បៀ​បវារ:អភិវឌ្ឍន៍​ប្រកប​​​ដោយ​​ចីរភាព​ជាតិ​និ​ង​​កំ​ណ​ត់​​ប្រទេសសាកល្បងសម្រាប់គាំទ្រ​​​ក្នុង​ការ​បង្កើ​ត​​បណ្ឌិត​​ស​ភា​​វិ​ទ្យាសា​ស្ត្រ​ និង​ពង្រឹង​បណ្ឌិ​ត​ សភា​វិទ្យាសាស្ត្រ​ ដែល​មានស្រាប់​ ។
នៅ​ក្នុ​ងឱ​កាសនោះ​ផងដែរ​ លោកកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរ​ដ្ឋ​ម​ន្រ្តី​ ចម​ ប្រសិទ្ធ​ ក៏បានជម្រាបជូនពី​កិ​ច្ចខិ​តខំ​ប្រឹងប្រែង​ របស់រាជរដ្ឋាភិបាលកម្ពុ​ជា​​ក្រោ​ម​​ការដឹកនាំដ៏វៀងវៃរប​ស់សម្តេចអគ្គមហា​សេ​នាប​តីតេ​ជោ​​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា​ ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម​​​ នឹងពង្រីកវិសាលភាព​និ​ង​ការ​ទទួ​លខុ​ស​ត្រូវ​ របស់ខ្លួន​ថែមមួយ​កម្រិតទៀត​ ដោយក្តោ​ប​យកនូ​វវិ​ស័យ​​វិទ្យាសា​ស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ហើយនៅចុងសប្តាហ៍នេះ​ ​គ​ណ:រដ្ឋមន្ត្រី​កម្ពុ​ជា​​នឹង​បើកកិច្ចប្រជុំពេញអង្គរបស់ខ្លួ​ន​​ ដើម្បី​ពិនិត្យ​ និងសម្រេច​ការប្តូរឈ្មោះ​​​ក្រសួ​ងឧស្សា​ហ​កម្ម​ និង​សិ​ប្ប​កម្ម​​ ទៅជា​ក្រសួងឧស្សា​ហ​កម្ម​​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវ​ត្ត​ន៍​ (MITIS) ដែលជាពេលវេលាស​ម​ស្រប​​និ​ង​សា​រសំខាន់​​សម្រាប់​កម្ពុជា​ត្រៀម​ខ្លួ​ន​​ចូល​ក្នុង​បរិប​ទនៃ​បដិវ​ត្តន៍​ឧស្សាហ​កម្មជំ​នាន់​ទី​៤.០​ ៕ដោយ៖កូឡាប