Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយក​រដ្ឋមន្ត្រី​ថៃ ៖ “​ត្រូវ​ចាប់ខ្លួន​អ្នកស្រី​យី​ង​ឡា​ក់​ឲ្យបាន​”

spot_img

​បណ្តា​មេដឹកនាំ​ស្ថាប័ន រដ្ឋាភិបាល​ថៃ មាន​ភារៈកិច្ច​ទាក់ទង​ដល់​ការរុករក និង​នាំ​ខ្លួន​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា មក​មាតុប្រទេស​វិញ​ត្រូវ​តែ​សម្រេច​ឲ្យបាន​ភារៈកិច្ច ពុំនោះសោត នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​ព្រងើយកន្តើយ​ក្នុង​ការអនុវត្ត​ភារៈកិច្ច​តាម​ប្រការ ១៥៧​ច្បាប់ព្រហ្មទណ្ឌ​ថៃ​។​

​កាសែត Bangkok Post ថ្ងៃទី ១៤/១ បាន​ចុះផ្សាយ​ថា ការប្រកាស​របស់​ឧបនាយរដ្ឋមន្ត្រីថៃ Prawit Wongsuwan នៅ​ចុង​សប្តាហ៍​កន្លង​មក​សង្កត់​ធ្ងន់​ពី​ការប្តេជ្ញាចិត្ត​ចាប់ខ្លួន​អ្នកស្រី​យី​ង​ឡា​ក់​ឲ្យបាន ក្រោយពេល​ការិយាល័យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ (OAG) របស់​ថៃ បាន​ទម្លាយ​ចេញ​ក្រៅ​ផ្លូវការ​ពី​សំណូមពរ​ធ្វើ​បត្យាប័ន អ្នកស្រី​យី​ង​ឡា​ក់​ឲ្យ​វិល​មក​មាតុប្រទេស​វិញ​។​

OAG ផ្អែក​លើ​មូលហេតុ​ពុំទាន់​មាន​ព័ត៌មាន ពី​កន្លែង​ស្នាក់នៅ​បច្ចុប្បន្ន​របស់​អតីនាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​។ ក្នុងពេលនោះ ប៉ូលិស​ភូមិន្ទ​ថៃ ក៏​បាន​បញ្ជាក់ថា មកទល់​ពេល​នេះ​ស្ថាប័ន Interpol ពុំ​ទាន់​ចេញ​ដី​ការព្រមាន​បញ្ជាក់ថា មកទល់​ពេល​នេះ​ស្ថាប័ន Interpol ពុំ​ទាន់​ចេញ​ដី​ការព្រមាន​ជា​អន្តរជាតិ អំពី​អ្នកស្រី​យី​ង​ឡាក់ ព្រោះ​ភាគី​ថៃ​នៅ​ត្រូវ​ផ្តល់​បន្ថែម​ឯកសារ និង​ភស្តុតាង​។ ទោះ​យ៉ាងណា​ក្នុង​សប្ត​ហា៍​កន្លងមក​ក្រសួ​ង​ការបរទេស​ថៃ​ទទួលបាន នូវ​ការបញ្ជាក់​ពី​ប្រមុខ​ការទូត​អង់គ្លេស Boris Johnson ថា អ្នកស្រី​យី​ង​ឡា​ក់បាន​ស្នាក់​នៅ​ក្រុង​ឡុង​ពី​ខែ ៩/២០១៧ មកទល់ពេលនេះ​។ រូបភាព​ច្រើន​សន្លឹក​ក៏​ត្រូវ​បាន​បង្ហាញឲ្យឃើញ​អ្នកស្រី​យីង​ឡា​ក់​កំពុង​ដើរ​ទិញ​ទំនិញ​នៅ​កណ្តាល​ក្រុង​ឡុង​ផងដែរ​។​

​លោក Prawit ទាមទារ​ឲ្យ​អយ្យការ ប៉ូលិស និង​ក្រសួង​ការបរទេស​ថៃ ត្រូវ​បង្កើន​កិច្ចសហការ​ជិតស្និទ្ធ​ដើម្បី​រកឲ្យឃើញ ហើយ​បញ្ជូន​អ្នកស្រី​យី​ង​ឡាក់​វិល​មក​ថៃ​វិញ ដើម្បី​ទទួល​ទោស​។ លោក Prawit ក៏​បាន​បញ្ជាក់​ដែរ​ថា អ្នកស្រី​យី​ង​ឡាក់​អាច​ប្រើប្រាស់​លិខិតឆ្លងដែន​របស់​ប្រទេស​មួយ​ផ្សេង​៕ សូ​យ​ន​

spot_img
×