Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរ​ដ្ឋកម្ពុ​ជាប្រមា​ណ១​៥.០០០នាក់ បានស្លាប់ជារៀងរាល់​ឆ្នាំ​ បណ្តាលមក​ពីជំ​ងឺ បង្កឡើងដោយការប្រើប្រា​ស់ផលិត​ផល​ថ្នាំជក់

ភ្នំពេញ៖ អង្គការកម្មវិធីអភិវឌ្ឍន៍និងអង្គកា​រ​សុខ​ភាព បានរកឃើញ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥​.​០០០នាក់ បានស្លាប់ជារៀងរាល់​ឆ្នាំ​ បណ្តាលមកពីជំងឺដែលបង្កដោយកា​រ​ប្រើប្រា​សផលិ​តផ​លថ្នាំជក់ ដូចជាជំងឺដាច់សរ​សៃ​ឈា​មក្នុងខួ​រ​ក្បាល ជំងឺស្ទសរសៃឈា​ម​បេះ​ដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែក​ខា​ងក្រោ​ម ជំងឺត្បៀត​ទង​សួត​រាំរ៉ៃ ជំងឺមហារីកសួតទងសួត​ និងបំពង់ខ្យល់។ល។



បើយោងតាមសេចក្តីជូនរបស់រដ្ឋ​បា​លរាជ​ធានី​ភ្នំ​ពេញ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា​ ៖ អង្គការកម្មវិធីអភិវ​ឌ្ឍ​ន៍ និងអង្គការសុ​ខ​ភាព បានរកឃើញប្រជាពលរដ្ឋកម្ពុជា​ប្រ​មា​ណ១៥.០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពី​ជំ​ងឺ ដែលបង្កដោយការប្រើប្រាស់ផ​លិ​​ត​ផលថ្នាំជក់ ហើយក្នុងមួយថ្ងៃៗមា​ន​អ្នក​ស្លាប់លើស​ពី៤​០នាក់។ ជំងឺទាំងនោះរួមមាន ជំ​ងឺដា​ច់សរសៃ​ឈាមក្នុ​ងខួ​រក្បាល ជំងឺស្ទះសរ​សៃឈាមបេះ​ដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែខាងក្រោម​ ជំងឺត្បៀតទងសួតរាំរ៉ៃ​ ជំងឺមហារីកសួ​ត​ទងសួ​តនិ​ងបំព​ង់ខ្យ​ល់។ល។
ជាងនេះទៅទៀតកា​រ​ប្រើប្រាស់ផ​លិតផ​ល​ថ្នាំជក់ ប​ណ្តាលឲ្យខាតបង់ថវិកា៦៤៩លានដុល្លារអាមេ​រិ​ក ក្នុង១ឆ្នាំ ដែលស្មើនឹង៣%​ នៃ​ផលិតផលក្នុងស្រុក(GDP) របស់កម្ពុជា។ ក្នុងនោះ៥៨៥លានដុល្លារ​បណ្តាលមកពីការខាតបង់​ផ​លិតភា​ពសេ​ដ្ឋកិ​ច្ច (មរណភា​ព​មុន​អាយុកំ​ណត់ ផលិតភាពការងារថ​យ​ចុះស​ម្រាកជក់បា​រីអវត្តមា​នពីកា​រងារ​។​ល។) និង៦៥លានដុ​ល្លា​រអាមេ​រិក លើការចំណាយព្យា​បាលជំ​ងឺដែល​បង្កដោ​យ​ការជ​ក់​បា​រី​។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករ​ដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ បានមានប្រសាសន៍ក្នុ​ងជំនួ​បជា​មួយប្រធានអង្គការសុ​ខ​ភាព​ពិភ​ពលោ​ក ប្រចាំតំបន់ប៉ាស៊ីហ្វិក​កា​លពីពេ​លថ្មីនេះ​ថា​ ​”កម្ពុជាមានមហិច្ចតាប្រែក្លាយជា​ជា​ប្រទេ​សគ្មា​នផ្សែងបា​រីនៅ​ឆ្នាំ២​០២​៥”។
បច្ចុប្បន្ន រដ្ឋបាលរាជធានី​ភ្នំ​ពេញ បានសង្កេតឃើញ​ថា​ ក្រុមហ៊ុនថ្នាំជក់មួយចំនួនកំ​ពុ​ងផ្សព្វ​ផ្សាយ​លក់​
បារីក្នុងទំហំទ្រង់ទ្រាយ​ធំក្នុង​គោល​បំណង​អូស​ទាញ អ្នកលក់បារីទូទាំងប្រទេ​សឲ្យចូលរួមក្នុងកមម្មវិធី​ប្រកួ​តប្រជែ​ង ដាក់តាំង​បារី ដើម្បីបានទទួលរង្វាន់ពីក្រុ​ម​ហ៊ុន​។ សកម្មភាពនេះបានប​ង្ហា​ញនូ​វចេតនា របស់ក្រុមហ៊ុនដែលត្រឹម​តែ​ប្រព្រឹត្ត​ល្មើ​ស នឹងច្បាប់ស្តីពីការត្រួត​ពិ​និត្យផ​លិត​ផលថ្នាំ​ជក់​ប៉ុណ្ណោះទេ ថែមទាំងបានអូសទាញអ្នកលក់​បា​រី ឱ្យរួមចំណែកប្រព្រឹត្តល្មើសដូ​ច​ខ្លួន​ដែរ​។
រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រ​ប់ក្រុមហ៊ុន​ថ្នាំជក់​ទាំង​អស់ ឲ្យបញ្ចប់ការផ្សាយពាណិជ្ជកម្ម​ផ​លិត​ផល​ថ្នាំជក់ គ្រប់ប្រ​ភេទ ក្នុងភូមិសាស្រ្តរាជ​ធា​នីភ្នំ​ពេញ​ ជាពិសេសកម្មវិធី​ប្រ​កួត​ប្រជែង ការតាំងកញ្ចប់បារីដែ​ល​ល្មើស ទៅនឹងច្បាប់ស្តីពីការត្រួតពិ​និ​ត្យផលិ​ត​ផលថ្នាំ​ជ​ក់ ដោយក្រុមហ៊ុនត្រូវប្រមូល​យ​កចេញ​ឲ្យអស់នូវសម្ភារផ្សាយពាណិ​ជ្ជ​កម្មបា​រី​ ដែលបានផ្សព្វផ្សាយក​ន្ល​ងម​ក រួមទាំងលុបការផ្សាយពា​ណិ​ជ្ជក​ម្មផលិ​តផ​ល​ថ្នាំជក់ នៅក្នុងវេបសាយរបស់​ក្រុ​មហ៊ុន និងតាមបណ្តាញព័ត៌មាន​ស​ង្គម។ ទន្ទឹមនេះ រដ្ឋបាល​រាជ​ធានី
នឹងសហការជាមួយក្រសួង​សុ​ខាភិ​បាល និងស្ថាប័នពាក់ព័ន្ធព្រមទាំ​ង​បន្ត​តាមដាន ក្រុមហ៊ុនថ្នាំជក់ទាំង​ឡា​យ
​ណាដែលប្រព្រឹត្តល្មើសនឹងច្បា​ប់​ ស្តីពីការត្រួតពិនិត្យផលិតផល​ថ្នាំ​ជ​ក់ ដើម្បីចាត់វិធានការទៅ​តា​ម​ផ្លូវ​ច្បា​ប់៕ដោយ៖កូឡាប

×