ខេត្តស្វាយរៀង ៖ កម្លាំងជំនាញផែនការងារប្រឆាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន និងសម្ភារឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត និងកម្លាំងវរសេនាតូចការពារព្រំដែនគោគលេខ៦០៩ បើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនបានកាលពីថ្ងៃទី៤ ខែកុម្ភៈ នៅសង្កាត់បាវិត ក្រុងបាវិត៕ ដោយ៖ វ៉ៃកូ