Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញអ្នក​ផ្ទុក​វីរុ​សកូ​រ៉ូ​ណាថ្មី​ចំនួន ៤១នាក់នៅលើនាវាទេស​ច​រណ៍​ជប៉ុ​ន

មនុស្សចំនួន ៤១នាក់ថ្មីដែលនៅលើនាវា​ទេ​សច​រណ៍​ជប៉ុន ត្រូវបានគេរកឃើញ​ថា​មានផ្ទុ​កវី​រុសកូ​រ៉ូ​ណា។ នេះបើតាមការបញ្ជា​ក់​របស់​រដ្ឋម​ន្រ្តីសុខា​ភិបា​ល​ជប៉ុន Katsunobu Kato កាលពីថ្ងៃព្រហស្ប​តិ៍​ម្សិល​មិញ​នេះ​។

ការរកឃើញអ្នកផ្ទុកវី​រុ​សថ្មី បានធ្វើឲ្យចំនួនអ្នកផ្ទុក​វី​រុសនៅ​លើក​ប៉ា​ល់ទេ​សចរណ៍ Diamond Princess កើនឡើងដល់​ចំ​នួន ៦១នាក់។

ជប៉ុនមានអ្នកផ្ទុកវី​រុ​សចំនួន ២៥នាក់ហើយ ក្រៅពីអ្នកផ្ទុកវីរុសដែលរកឃើញនៅ​លើ​នាវា​ទេស​ច​រណ៍ ហើយតួលេខទាំងពី​រ​នេះ​ បានធ្វើឲ្យជប៉ុន​មា​នអ្ន​កផ្ទុក​វីរុស​កូរ៉ូ​ណា​រហូ​តដល់ ៨៦នាក់ ដែលវាជាតួលេខច្រើនបំផុ​ត​ បន្ទាប់ពីចិន។​​

អាជ្ញាធរជប៉ុនបានយកសំណាក​ពី​មនុ​ស្ស​ចំនួន ២៧៣នាក់នៅលើនាវា ដែ​លត្រូវបានគេដាក់នៅឲ្យ​ដា​ច់ដោយ​ឡែ​ក​។

លទ្ធផលនៃការធ្វើតេស្តលើមនុស្សចំនួ​ន​ ២៧៣នាក់បានបង្ហា​ញ​ថា មានមនុស្ស ៦១នាក់មានផ្ទុកវីរុស​។​

សូមបញ្ជាក់ថា មានមនុស្សចំនួន ៣.​៧០០នាក់នៅលើនាវា Diamond Princess ដែលត្រូវបានគេ​ដា​ក់ឲ្យនៅដាច់ដោយឡែកនៅ​ស​មុទ្រជ​ប៉ុន​តាំង​ពី​ថ្ងៃចន្ទ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

×