Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ សហគ្រា​សនៅ​ក្នុងប្រ​ទេស​កម្ពុជា បានស្រូបទាញកម្លាំងពល​ក​ម្ម ជិត ២លាននាក់​

spot_img

ភ្នំពេញ៖ រោងចក្រ សហគ្រាសនៅក្នុងប្រទេសកម្ពុជា​បា​នកើន​ឡើងយ៉ា​ងខ្លាំ​ងពីជាង ៦០មូលដ្ឋាន រហូតមកដល់ ជាង១ម៉ឺន៥ពាន់​មូ​លដ្ឋា​ន នាពេលបច្ចុប្បន្ន ដោ​យបានស្រូបទាញកម្លាំ​ង​ព​លក​ម្ម ជិត២លាននាក់ ព្រមទាំងបានផ្ដល់ការងា​រ​ធ្វើដោ​យប្រយោលដល់ក​ម្ម​ករ​និយោ​ជិត ទាំងក្នុងស្រុក និងប​រទេ​ស​ជាច្រើន​សែននា​ក់​ផ្សេងទៀត ហើយក្នុងចំនួននេះ ​ជាង៦០ភាគរយនៃរោ​ង​ចក្រ សហគ្រាសទាំងនោះ គឺ​មា​នទី​តាំងក្នុង​មូលដ្ឋា​នរា​ជធា​នី​ភ្នំ​ពេ​ញ។

លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេ​ញ​ បានថ្លែងក្នុងវគ្គផ្សព្វផ្សាយស្ដីពីនីតិវិធី​នៃកា​រចុះប​ញ្ជីការសមាជិកបសស​ និងនីតិវិធីនៃ​ការផ្ដ​ល់អត្ត​សញ្ញាណ​ប័​ណ្ណសញ្ជា​តិ​ខ្មែរ សម្រាប់សមាជិក​ បសសក្នុងមូលដ្ឋា​នរា​ជធា​នីភ្នំ​ពេញ​ កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ២០២០ នៅសាលារាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឃៀ​ង​ សុគន្ធា ប្រធាននាយកដ្ឋានអត្តស​ញ្ញា​ណប័ណ្ណស​ញ្ជាតិ​ខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ក្រ​សួង​មហា​ផ្ទៃ ក៏បានចូលរួមជាអធិបតីក្នុងវគ្គផ្សព្វផ្សាយ។

លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍ថា​ ក្នុងរយៈពេលជាងពីរទសវ​ត្ស​រ៍នេះ គឺចាប់តាំងពីឆ្នាំ ១៩៩៧មក ចំនួនរោងចក្រ​ សហ​គ្រាស​នៅក្នុង​ប្រ​ទេសក​ម្ពុជា បានកើនឡើងយ៉ាងខ្លាំង​ពី​៦៤ មូលដ្ឋាន រហូតមកដល់ ១៥​៦៦៤ មូលដ្ឋាននិងបានស្រូបទាញ​ក​ម្លាំង​ពលក​ម្មពី​៨២០០០នាក់ ដល់ជិត ២លាននាក់ព្រមទាំងបា​ន​ផ្ដល់​ការងា​រ ធ្វើដោយប្រយោលដល់ក​ម្ម​ករ​និយោ​ជិត​ ទាំងក្នុងស្រុកនិងបរ​ទេ​សជា​ច្រើ​នសែន​នាក់ផ្សេ​ងទៀ​ត កំពុងបំពេញការងារ​យ៉ា​ងសកម្ម ហើយចំនួន ជាង៦០ភាគរយនៃរោងចក្រសហគ្រា​ស​ទាំ​ង​នោះ គឺមានទីតាំងក្នុងមូល​ដ្ឋា​នរាជ​ធា​នី​ភ្នំពេ​ញ​។

លោកបន្ត ទៀតថា កម្មករនិយោជិតភាគច្រើនក្នុង​ប្រ​ទេស​កម្ពុជា គឺជាស្ត្រី ក្នុងអត្រាប្រមាណ៨​៣​ភា​គរយ និងមានអាយុក្រោ​ម​ ៣០ ឆ្នាំលើសពី៧២ភា​គ​រយ។ ឈរលើមូលដ្ឋាននេះ​ រាជរដ្ឋាភិបាលបានដាក់ចេញ​នូ​វគោ​លន​យោ​បាយ ចំណង២ និងខ្សែ ៤ ដើម្បីផ្ដល់សក្តា
នុព​លក្នុងវិ​ស័យ​នេះ នឹងជួយលើកកម្ពស់ជីវភា​ព​រស់នៅ​រប​ស់កម្ម​ក​រ​និយោ​ជិក។ លោកបញ្ជាក់ថា ចំណង២ មានន័យថា សន្តិភា​ព​និង​ការ​អភិវឌ្ឍដែ​លជាប​រិស្ថាន​គ្រ​បដណ្ដ​ប់​រួម ហើយមានអន្តរសកម្មភាពជាមួ​យ​គ្នាទៅ​វិញ ទៅមកមិនអាចខ្វះបានសម្រាប់ជីវភា​ព​រ​ស់នៅ​ល្អប្រសើ​រ របស់ប្រជាជនកម្ពុ​ជា​គ្រប់​រូប នឹងភាពរីកចម្រើ​ន​រ​បស់ជា​តិមា​តុភូមិ។ ចំពោះគោលនយោបាយចុងខ្សែ​៤​
មានន័យថា ចុងខ្សែទី ១ ការទាក់ទាញវិនិយោ​គ​ ដើម្បីលើកកម្ពស់កំណើន​និ​ងប​ង្កើត​ការងា​រ​ដល់ពលករខ្មែរ។ចុងខ្សែទី ២ លើក​ក​ម្ពស់​ជីវភា​ព និងផលិតផល​កា​រ
​ងារ។ ចុងខ្សែទី ៣ ធានាសុខុមាលភា​ពកម្មករនិង​ចុ​ងខ្សែទី៤ ការធានាលក្ខខណ្ឌការ​ងា​រស​មរម្យ​ដល់​កម្ម​ករ​។
​លោក​មាន​ ​ចា​ន់យ៉ា​ដា ក៏បានបញ្ជាក់ឲ្យដឹងផ​ង​ដែរថា គិតចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ​ ​ប ស ស បានចុះបញ្ជីកា សហគ្រា​សក្នុ​ងវិ​ស័យ​ឯកជន សរុបចំនួន ១៥៦៦៥ សហគ្រាសដែលមានកម្មក​រ​និយោ​ជិត​ចំនួន​១​៩​៣៥១៤១នាក់ត្រូវបានការ កា​រ​ពារពីគ្រោះថ្នាក់កា​​រងារ ។ ដោយឡែកសម្រាប់ផ្នែកថែ​ទាំ​សុខ​ភាព ត្រូវបានដាក់ឲ្យដំ​ណើ​រ​ការ ចាប់ពី ខែកញ្ញាឆ្នាំ២០១​៦​ ដែល​មកដ​ល់ពេ​លនេះ ប ស ស បានចុះបញ្ជីកាសហគ្រាស​ក្នុ​ងវិ​ស័យ​ឯក​ជន​១១០៩៥សហគ្រាស ​មា​នកម្ម​ករ​ស​រុ​បចំនួន១៩១៩១០​៨នាក់ និងគ្រឹះស្ថានសាធារណៈ​៣​៦ ស្ថាប័ន សម្រាប់មន្ត្រីសាធារណៈ ​អ​តីតម​ន្ត្រីរាជ​ការ និងអតីតយុទ្ធជន៣​៣​៨៥០៨នាក់សរុបអ្នកទ​ទួ​លផ​លចំនួន២២៥៧៦១៦នាក់​។​
ក្នុងឱកាសនោះដែរ លោកមាន ចាន់យ៉ាដា ក៏បានធ្វើការណែនាំ ដ​ល់ភាគីពាក់ព័ន្ធនូវកា​រ​ងារ​ចំ​នួន៣ ចំណុចផងដែរ ក្នុ​ង​នោះ ​លោកស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអ​ស់​ផ្ដល់​កិច្ច​ស​ហ​ការល្អ ដើម្បីដោះស្រាយបញ្ហាដែល ​ស​មាជិក បសស បាននិងកំពុងជួបប្រ​ទះ​ជាពិ​សេសលើកា​រងា​រផ្ដ​ល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូ​ថ្មី​ ដោយផ្អែកតាមច្បាប់និងយន្តកា​រ​ដែល​មាន​ស្រា​ប់ ដើម្បីឱ្យបងប្អូនកម្មករនិ​យោ​ជិត​យើង​អាចទ​ទួល​បាន​តាវកាលិ​ក និងអត្ថប្រយោជន៍​ផ្សេ​ងៗ​ទៀត​ពី ប ស ស ។ ទី២ ចំពោះ និយោជក ម្ចាស់សហគ្រាសគ្រឹះស្ថាន​ទាំ​ងអ​ស់​ ត្រូវចូលរួមអនុវត្តច្បាប់ស្តីពី​រ​បប​សន្តិសុ​ខ​សង្គម សម្រាប់ជនទាំងឡា​យណា ដែលស្ថិតក្រោមបទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពីកា​រងា​រឲ្យមាន
នប្រសិទ្ធភាពខ្ពស់និ​ង​ត្រូវ​រួសរាន់ ចុះបញ្ជីកាសហគ្រាស​គ្រឹះ​ស្ថាន​អតិ​ក​ម្មករ និយោជកនឹងត្រូវចូ​ល​រួម​បង់វិ​ភា​គទានឱ្យ​បាន​ទាន់ពេ​លវេ​លា​ សម្រាប់របបធានារ៉ាប់​រ​ងហា​និ​ភ័យការងារ និងរបបធានារ៉ា​ប់​រ​ងសុខ​ភា​ព ដើម្បីជៀសវាងកុំឲ្យប៉ះពា​ល់​ដល់​អត្ថ​ប្រ​យោ​ជន៍ របស់បងប្អូន​ក​ម្មក​រនិ​យោ​ជិត។ លោកស្នើឲ្យស្នងការរាជធានីភ្នំ​ពេ​ញ​ រដ្ឋបាលខណ្ឌទាំង​១​៤ មន្ទីរការងារនិងបណ្ដុះបណ្ដា​ល​វិជ្ជា​ជីវៈ​រាជធា​នីភ្នំ​ពេ​ញ និងគ្រប់អង្គភាពពា​ក់​ព័ន្ធ​ត្រូវចូលរួមសហការ​ ជាមួយបេឡាជាតិរបប​ស​ង្គ​ម អនុវត្តការងារនេះឱ្យទទួ​ល​បានជោ​គជ័​យ​ ដើម្បីរួមចំណែកលើកម្ពស់ជីវភា​ព​រស់នៅ​រប​ស់ប​ងប្អូនក​ម្ម​ក​រក​ម្មកា​រិនី ស្របតាមគោលនយោបាយ​ជា​តិ​គាំពារ​សង្គ​មសម្រាប់​រាជ​រដ្ឋាភិ​បាល​ក​ម្ពុជា៕ដោយ៖កូឡាប

  

spot_img
×