Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង ដែនជម្រកសត្វព្រៃ​សត្វព្រៃ​តា​តៃ​ និង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​

spot_img

​ភ្នំពេញ ​៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៧​ កុម្ភៈ ​ឆ្នាំ​២០២០ បានចេញ​ប្រកាស​ព័ត៌មាន លើ​ហ្វេ​ស​ប៊ុ​កថា
​អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង ដែនជម្រកសត្វព្រៃ​សត្វព្រៃ​តា​តៃ ក្នុង​ខេត្តកោះកុង និង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្តមណ្ឌលគិរី​ក្នុង​ក្របខណ្ឌ​ទីផ្សារ ស្ម័គ្រចិត្ត ដោយ​ទទួលបាន​ថវិកា​សរុប​ប្រមាណ ១១,៦ លាន​ដុល្លារ​អាមេរិក​។​

​ប្រភព​ដដែល បាន​បន្តថា ក្រុមការងារ​បច្ចេកទេស​បាននិងកំពុង​សិក្សា​បន្ថែម​លើ​ការលក់​ឥណទាន​កាបូន​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្រោយ បានរៀបចំ​យន្តការ​ហ្មត់ចត់ និង​ការពារ​បានល្អ​ប្រសើរ​។

​សូម​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​នានា​រួម​នឹង​ប្រជា​សហគមន៍​ដែល​បាន​ចូល រួមការ​ពារ​និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​កន្លងមក​បានល្អ​ប្រសើ​រ ដែល​អនុញ្ញាតឱ្យ​កម្ពុជា​អាច​លក់​ឥណទាន​កាបូន និង​ប្រើប្រាស់​ដើម្បី ការងារ​អភិរក្ស​ធនធានធម្មជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​។ នាពេល​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ធ្វើយ៉ាងណា​ប្រឹង​ការពារ​ឱ្យមាន ប្រសិទ្ធភាព​ចំពោះ​តំបន់ការពារធម្មជាតិ​ដែល​យើង​មាន ដើម្បី​ឈានទៅ​លក់​ឥណទាន​កាបូន​។ ពេលនេះ យើង​អាច​ធ្វើបាន​ហើយ និង​កំពុង​បោះ​មួយ​ជំហាន​ទៀត​ក្នុងការ​ធ្វើការ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត និង​មានលទ្ធភាព​គិតគូរ​បន្ថែម​លើ​ការលើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​រួមទាំង​ក្រុមគ្រួសារ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហគមន៍​។​

​គួរ​បញ្ជាក់ថា​ប្រទេស​កម្ពុ​ជាមាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សំបូរបែប​។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០% នៃ​ផ្ទៃ​ប្រទេស ដែលជា​អត្រា​ខ្ពស់ បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មកទល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់​ការពារ ធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ ៤១% នៃ​ផ្ទៃដី ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,២​លាន​ហិកតា​។​

​រូប​ទាំងនេះ​ជា​ទិដ្ឋភាព​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែលមាន​ទំហំ​ជាង ៤៣​ម៉ឺន​ហិកតា​ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×