Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ផែង វណ្ណៈ ប្តឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្អែក​ស្លាប់ ស្អែក​ស្លាប់ ទាមទារ​ជម្ងឺ​ចិត្ត ៤០០ លាន រៀល

​ភ្នំពេញ​៖ លោក​ផែង វណ្ណៈ នៅ​រសៀល​ថ្ងៃទី​៧​កុម្ភៈ បាន​ថ្លែងថា ពេលនេះ (៧​កុម្ភៈ​) ខ្ញុំ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ប្ដឹង​ឈ្មោះ ប៉ូ ចាន់នី ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្អែក​ស្លាប់ ស្អែក​ស្លាប់ ទាមទារ​ជម្ងឺ​ចិត្ត ៤០០ លាន រៀល ។

​លោក​បន្តថា ខ្ញុំ​មិន​ទទួលយក​ការសុំ​ទោស​ទេ អ្នកប្រព្រឹត្ត​ល្មេី​ស​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ។​

​លោក​បានប្រកាស​ស្វែងរក ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្អែក​ស្លាប់ ស្អែក​ស្លាប់​។​

​ខ្ញុំបាទ​សូម​សំណូមពរ បងប្អូន​ដែល​បាន​ស្គាល់ឈ្មោះ​ពេញ និង អាស័យដ្ឋាន​ស្នាក់នៅ របស់​ម្ចាស់ គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ ស្អែក​ស្លាប់ ស្អែក​ស្លាប់ មេត្តា ប្រាប់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ត្រូវការ​ឈ្មោះ ពេញ និង អាស័យដ្ឋាន​ស្នាក់នៅ​ពិតប្រាកដ ដេី​ម្បី​រៀបចំ​ឯកសារ​ប្ដឹងទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ពីបទ​គំរាមកំហែង និង ជេរប្រមាថ លេី​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ។

​សូមបញ្ជាក់ថា គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ ស្អែក​ស្លាប់ ស្អែក​ស្លាប់ បាន​សរសេរ​សារ​ជេរប្រមាថ លោក​ផែង វណ្ណៈ​យ៉ាង​ចាស់ដៃ ដែលមាន​ខ្លឹមសារ “​ផែង វណ្ណៈ ជា​ជន​ក្បត់ជាតិ ? ជា​អ្នកលក់​កាំ​ភ្លេី​ង ? ជា​អ្នក​ធ្វេី​រដ្ឋប្រហារ ? និង​ជេរប្រមាថ​សព្វបែបយ៉ាង​ទៀត​” ។

​លោក​ផែង វណ្ណៈ អះអាងថា តេី​ខ្ញុំ​ត្រូវ​យោគយល់ ទទួលយក​ការសុំ​ទោស​ឬ​យ៉ាងណា ? ធ្វើជា​អ្នកកាសែត​ដេី​រ​ចោទ​គេ ប្រមាថ​គេ ជេរ​គេ បរិហារកេរ្តិ៍​គេ បន្ទាប់មក​សុំទោស​រួច​ខ្លួន​ឬ ?៕ ដោយ​៖​កូ​ឡាប​

 

×