Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​ម៉ូតូ​កង់​បី ទំនើបៗ​សម្រាប់​ដឹក​សំរាម​ចំនួន​៤០​គ្រឿង​ដល់​ខណ្ឌ​៦ និង​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី​

spot_img

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បានអោយដឹងថា ម៉ូតូ​ដឹក​សំរាម​ទំនើប ដែល​ប្រគល់ជូន​ខណ្ឌ​ទាំង​បួន នា​ល្ងាច​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ រួមមាន ៖ ខណ្ឌ​ច្បារអំពៅ ចំនួន​៦​គ្រឿង​, ខណ្ឌ​ពោធ​សែន​ជ័យ ចំនួន ៧​គ្រឿង​, ខណ្ឌមានជ័យ​ចំនួន ៧​គ្រឿង ខណ្ឌទួលគោក ចំនួន ១០​គ្រឿង​, ខណ្ឌ​៧​មករា ចំនួន ៣​គ្រឿង​, ខណ្ឌ​សែន​សុខ ចំនួន ៦​គ្រឿង និង​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី ចំនួន ១​គ្រឿង ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី បានប្រគល់​ម៉ូតូ​ដឹក​សំរាម​ប្រភេទ​ទំនើប​នេះ ជូន​ដល់​ចំនួន​៤ គឺ​ខណ្ឌ​ជ្រោយចង្វារ​, ខណ្ឌដូនពេញ​, ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង ដើម្បី​ប្រមូល​សំរាម​ក្នុង​មូលដ្ឋាន ។​

បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី ជា​ទិសដៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ប្រគល់ជូន ម៉ូតូ​ដឹក​សំរាម​ទំនើប ដែល​អាច​បែន​ចាក់សំរាម​បាន ទៅ​ប្រគល់ជូន​គ្រប់​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ ដើម្បី​ងាយស្រួល​ក្នុងការ​នាំយក​កាក់សំណល់​ទៅ​ចាក់ ឬ​ប្រមូលផ្តុំ នៅ​ទីលាន​ចាក់សំរាម ធ្វើយ៉ាងណា​ព​ន្លឿ​ន​ការងារ ប្រមូល​សំរាម និង​ថែរក្សា​បរិស្ថាន អនាម័យ​ជូន​ប្រជាពលរដ្ឋ ៕ ដោយ​៖​កូ​ឡាប​


spot_img
×