ខេត្តស្វាយរៀងៈបុរស២នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូក្នុងទិសដៅស្របគ្នាដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ លើផ្លូវជាតិលេខ13ក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រលេខ29-30 ត្រង់ចំណុចភូមិបុស្សគគីរ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាៈអ្នកបើករថយន្តមានឈ្មោះហ៊ុន ធា ភេទប្រុស អាយុ38ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ជាអ្នកបើករថយន្តម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ1997 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2J.9046 បើកពីទិសខាងជើង ទៅត្បូង រួមដំណើរ01នាក់ឈ្មោះភិន ថាត ភេទស្រី អាយុ37ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះមាន.ឈ្មោះខាន់ រ៉ាត់ ភេទប្រុស អាយុ19ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ជាអ្នកបើកម៉ូតូម៉ាកហុងដាwinner ពណ៌ស គ្មានផ្លាកលេខ បើកពីទិសខាងជើង ទៅត្បូង រួមដំណើរ01នាក់ឈ្មោះស៊ឹម សំអន ភេទប្រុស អាយុ20ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយអ្នកបើកបរ (ពុំពាក់មួកសុវត្ថិភាពទាំង02នាក់)។
ប្រភពខាងលើបានបន្ថែមទៀតថាៈ ករណីនេះគ្រោះថ្នាក់មនុស្ស02នាក់ ប្រុស ធ្ងន់01នាក់គឺឈ្មោះស៊ឹម សំអន បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។ ចំពោះខូចរថយន្ត01គ្រឿងស្រាល ម៉ូតូ01គ្រឿងធ្ងន់។
បច្ចុប្បន្ន វត្ថុតាងបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករមាសហែក។ មូលហេតុ រថយន្ត បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន៕ដោយ៖វ៉ៃកូ