ខេត្តកណ្ដាល៖ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានធ្វើការជំរុញឲ្យលោកលោកស្រីស្នងការរងចុះប្រជុំផ្សព្វផ្សាយផែនការ សកម្មភាពការងាររបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុក ដែលខ្លួនទទួលខុសត្រូវចាប់ពីថ្ងៃនេះតែម្ដង ដោយមានចូលរួមចាប់ពីថ្នាក់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ ដើម្បីដឹងពីបញ្ហាប្រឈម ឫបញ្ហាផ្សេងៗរបស់ប៉ុស្ដិ៍រដ្ឋបាល ដើម្បីរកវិធីដោះស្រាយឲ្យបានល្អប្រសើរ។
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានដឹកនាំប្រជុំគណៈស្នងការ ស្ដីពីការផ្សព្វផ្សាយផែនការសកម្មភាពការងាររបស់ស្នងការដ្ឋាន ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរងគ្រប់ផែន ។
កិច្ចប្រជុំនេះដែរ លោកឧត្ដមសេនីយ៍ស្នងការ បានលើកឡើងថា យោងតាមការអនុលោមស្ដីពីការផ្សព្វផ្សាយផែនការសកម្មភាពការងាររបស់ស្នងការដ្ឋាននគរបាលរាជធានី/ខេត្ដ លោកឧត្ដមសេនីយ៍ស្នងការបានជំរុញឲ្យលោក-លោកស្រីស្នងការរងទាំងអស់ត្រូវទទួលខុសត្រូវនូវតួនាទីភារកិច្ចតាមផែននីមួយៗ ជាពិសេសទទួលខុសត្រូវចំណុចខ្ពស់តាមផែនរបស់ខ្លួន ហើយធ្វើការណែនាំ អប់រំដល់មន្ដ្រីរបស់ខ្លួនឲ្យមានការសាមគ្គីភាព និងរួបរួមគ្នា ដើម្បីទប់ស្កាត់ បង្ការរាល់បញ្ហាផ្សេងៗដែលកើតមានឡើងជាយថាហេតុ ដោយមានការឯកភាពពីលោក-លោកស្រីស្នងការរទទួលផែន ។
លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងទៀតថា៖ ប្រសិនបើលោកលោកស្រីស្នងការរងមានផែនការ ឬមានគម្រោងការងារសមកម្មភាពរបស់ខ្លួន គឺត្រូវធ្វើសំណើរជូនខាងផែនភស្ដុភារ ដើម្បីឲ្យផែនភស្ដុភារលើកយកគម្រោងសកម្មភាពការងារទាំងអស់នោះ សុំថវិកាសាមគ្គីរបស់ក្រសួងមហាផ្ទៃយកមកដើម្បីចាត់ចែងអនុវត្ដការងារ៕ដោយ៖កូឡាប