Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ប្រាយុទ្ធ ចាក​ចេញ Troll អ្នកសារព័ត៌មាន​ម៉ាឆ្ងាញ់! ដោយទុក «រូបក្រដាស១ជំហរខ្លួនគាត់» ឲ្យឆ្លើយសំណួរ…

spot_img

​សន្និសីទកាសែត គឺជា​បទដ្ឋាន​មួយ នៅពេល​អ្នក​ស្ថិតក្នុង​នយោបាយ ។ ទោះយ៉ាងណា វា​ដំណើការ​ទៅ ដោយ​ពុំ​និយាយថា ប្រសិន​អ្នកជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នោះឡើយ​, វា​ជា​រឿង​ធម្មតា ដើម្បី​បង្ហាញ​​ខ្លួនឯង​យ៉ាងច្បាស់​ ដែល​អ្នក​ដឹងថា​ជា​…​អ្នកជំនាញ​ម្នាក់ ។ ប៉ុន្តែ វា​ជា​រឿង​ដ៏​ចម្លែក និង​គួរ​ឲ្យ​ហួសចិត្ត នៅពេល​នាយករដ្ឋមន្ត្រី​ម្នាក់ សម្រេចចិត្ត​ចាកចេញ​ពី​ការសម្ភាសន៍ ដោយ​ដាក់ជំនួស​ជាមួយ​… ក្រដាសកាតុង​រូបសំណាក​ខ្លួនឯង​បែបនេះ ។

​ជាក់ស្តែង សកម្មភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង នៅពេលដែល​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha បានធ្វើ​វា​រួចស្រេច​ទៅហើយ ។​

​នៅក្នុង​ឃ្លី​ប​ខ្លី​មួយ​ដែល​បាន​កំពុង​រីក​រាល បានបង្ហាញ​ឲ្យ​ឃើញ​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បានបញ្ចប់​ការជួបប្រជុំ​ជាមួយ​ក្រុម​សមាជិក​សារព័ត៌មាន នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល នៅក្នុង​ទីក្រុង​បាងកក ដោយ​ប្រាប់​ពួកគេ​ថា «​ប្រសិនបើ​អស់លោក​ចង់​សួរ​នូវ​សំណួរ​ណាមួយ អំពី​នយោបាយ ឬ ជម្លោះ សូម​អញ្ជើញ​សួរ​បុរស​ម្នាក់នេះ​ទៅ​» មុនពេល​ដាក់​ក្រដាសកាតុង​នៃ​រូប​មួយ​ជំហរ​ខ្លួន​របស់គាត់ នៅ​ពីមុខ​ម៉ាក្រូ​ហ្វូ​ន ។ គាត់​បន្ទាប់មក បាន​ដើរចេញ និង​គ្រវី​ដៃ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ។​

​ជាក់ស្តែង ក្រដាសកាតុង​ត្រូវបាន​កាត់​របស់​នាយក​រដ្ឋមន្ត្រី Prayuth ជាមួយ​រូបថត​ដៃ «​កាន់​រាក់ទាក់​» នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ទិវា​កុមារ នាពេល​ខាងមុខនេះ ។

​គួរ​បញ្ជាក់ថា លោក Prayuth គឺ​បាន​ឡើងកាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ ចាប់តាំងពី​ឆ្នាំ ២០១៤ មក​ម្លេះ ។ ពិតណាស់ គេ​បានឃើញ​មានការ​លេងសើច​តិចតួច ដែល​គាត់​បាន​ធ្វើឡើង​ម្តងម្កាល សម្រាប់​សកម្មភាព​នយោបាយ​របស់គាត់ ៕​ ចន្ទី

spot_img
×