Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រត់ចោល​ចានបាយ​ម្ហូប ព្រោះ​ឃើញ “​ពស់​ជើង​៤” ចម្លែក​ពុំ​ធ្លាប់មាន​!

ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង​បុរាណ HUE របស់​វៀតណាម នៅ​វេលា​ថ្ងៃត្រង់ ទី ១៤ ខែ​មករា ម្សិលមិញ​នេះ​។ វត្តមាន​នៃ “​ពស់​” ចម្លែក បាន​ធ្វើឲ្យ​ភ្ញៀវ​កំពុង​បរិភោគ​អាហារ​ថ្ងៃត្រង់​… ចែក​ផ្លូវ​គ្នា​យ៉ាង​លឿន​។​

​តាម​ម្ចាស់​ហាង​នោះ HA នោះ​សត្វ​នេះ​ត្រូវបាន​ភ្ញៀវ​ម្នាក់​មក​បរិភោគ​បាយ​សម្លឹង​ឃើញ​។ ដំបូង​វា​វារ​លើ​ទីលាន​ស៊ីម៉ង់​របស់​ហាង​មួយ​សន្ទុះ​ក្រោយ​ក៏​លូន​ចូល​ប្រអប់​នាឡិការ​ទឹក​បាត់ស្រមោល​។​

​អ្នក​ដែល​បាន​នៅ​សង្កេតមើល​វា នោះ​ប្រាប់ថា សត្វ​នេះ​មាន​រាងរៅ​ជា​ពស់ តែ​វា​មាន​ជើង​៤ ចលនា​បាន​។ វា​មាន​ប្រវែង​ប្រហែល ២៥​សង់​ទី​មែត្រ ខ្លួនប្រាណ​ធំ​ប៉ុន​ចង្កឹះ ស្បែក​រលោង​ស្រិល ហើយ​ជើង​នី​មួយៗ​មាន​ម្រាម ៥​។​

​សាក្សី​ម្នាក់​ពោលថា ៖ “​សត្វ​នេះ​ប្រើ​ជើង​ទាំង​៤ តែ​ចលនា​ពុំ​សូវ​ជា​លឿន ដល់​ពេល​វា​ស្លន់ស្លោរ​នោះ វា​ពត់ពេន​ខ្លួន​ដូចជា​ពស់ ហើយ​លូន​ទៅមុខ​លឿន​គួរសម​”​។​

​អ្នកឯកទេស​ខាង​ល្មូ​ន​នៃ​សកល​វិទ្យាល័យ​ក​សិ​-​រុក្ខ​កម្ម HUE ក្រោយពេល​ពិនិត្យមើល​រូបភាព​ថត​បាន​និយាយថា ៖ វា​អាច​ពពួក​បង្កួយ​ជើង​ខ្លី មានឈ្មោះ​វិទ្យាសាស្ត្រ​ថា​៖ ” lygosoma quadrupes​។ វា​ស្ថិត​ក្នុង​អម្បូរ​បង្កួយ​ជើង​ខ្លី (lygosoma) ខ្នែង​មួយ​នៃ​បង្កួយ​រលោង (scincidae) ។ សត្វ​ប្រភេទ​នេះ​មាន​នៅ​តែ​អាស៊ីអាគ្នេយ៍ ក្នុងនេះ​មាន​វៀតណាម​។​

​តាម​អ្នកឯកទេស​ដដែល​នោះ ព្រោះតែ​គេ​កម្រ​ឃើញ​ទើប​ចាត់ទុក​វា​ជា​សត្វ​ចម្លែក​៕ ចន្ទ្រា​

×