Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាប់​ប៊ែ​លយូ​ប៊ី ហ្វាយនែ​ន និង អ៊ូរី ហ្វាយនែន បានគួបបញ្ចូលគ្នាដោ​យ​ជោ​គជ័យ ទៅជាគ្រឹះស្ថានមីក្រូហិ​រ​ញ្ញ​វត្ថុ​ទទួលបា្រក់បញ្ញើ​មួ​យ ដែលកាន់តែធំ ​និងរឹ​ង​មាំ

*ពង្រីកបណ្តាញប្រតិបត្តិការរប​ស់​ខ្លួន​រហូ​ត​ដល់ 136 សាខា ទូទាំងប្រទេសក​ម្ពុជា និងបង្កើន ទ្រព្យសកម្ម រហូតដល់ 4​96 លានដុល្លារ​អា​មេ​រិក ជាមួយនឹងផលប័ត្រ​ឥ​ណទាន​ស​រុប 437 លានដុល្លារអា​មេ​រិ​ក


ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2020 រាជធានីភ្នំពេញ​ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វា​យ​នែ​ន ឯ.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវ​​ត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បានគួបបញ្ចូលគ្នាដោ​យ​ជោគ​ជ័​យ ជាគ្រឹះស្ថានហិរញ្ញវត្ថុតែមួយក្រោម​​ឈ្មោះ ​“គ្រឹះស្ថានមីក្រូហិ​រ​ញ្ញ​វ​ត្ថុ ដាប់ប៊ែលយូ​​ប៊ី ហ្វាយនែន ឯ.ក” និងបានទទួ​ល​កា​រអ​នុម័តពី ធនាគារជា​​តិ នៃកម្ពុជា និង ក្រសួងពាណិជ្ជកម្ម ​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា។ ការគួបបញ្ចូលនេះ ​គឺជាជំហានយក្សមួ​យ​ទៀ​ត សម្រាប់ ដាប់ប៊ែលយូប៊ី ហ្វាយ​​នែន​ ​ក្នុងការធ្វើឲ្យខ្លួ​ន​កាន់​តែ​ធំ​ទូ​លាយ និងរឹងមាំដោយ​មា​ន ភាគទុនិក ជា ធនាគារ អ៊ូរី ​ដែ​លជា​ធនា​គារ​ពា​ណិ​ជ្ជធំ​ជា​ង​គេមួ​យ​នៅ​ ប្រទេសកូ​រ៉េ​។

ដាប់ប៊ែលយូប៊ី ហ្វាយនែន ​បានដាក់រួមបញ្ចូ​ល ផលិតផល និងសេវាហិរ​​ញ្ញវត្ថុ ផ្សេងៗ រួមមាន សេវាប្រាក់បញ្ញើ-​ស​ន្សំ ប្រាក់កម្ចី សេវាធនាគារចល័ត និ​ងសេ​វាផ្ទេ​រប្រា​ក់។ គណនីទាំងអស់រប​ស់​អ​តិថិ​ជ​ន​របស់ គ្រឹះស្ថានមីក្រូហិរ​ញ្ញ​វត្ថុ អ៊ូរី ហ្វាយនែន នឹងត្រូវផ្ទេរទៅកាន់ គ្រឹះ​ស្ថា​នមី​ក្រូ​ហិរ​ញ្ញ​វត្ថុ ដាប់ប៊ែលយូ​ប៊ី​ ហ្វាយនែន ដោយរក្សាបញ្ញត្តិនិងលក្ខ​ខ​ណ្ឌ​ដូ​ចមុ​ន​ដ​ដែ​ល។​

លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិប​​ត្តិ របស់ ដាប់ប៊ែលយូប៊ី​ ​ហ្វាយនែន បានមានប្រសាសន៍ថា​ ​“កា​រគួ​ប​ប​ញ្ចូ​ល​គ្នា​រវាង ដាប់ប៊ែលយូប៊ី​​ ហ្វាយនែន និង អ៊ូរី ហ្វាយនែន នាំមកនូវទស្សនវិស័​យ​វិ​ជ្ជ​មា​នដល់ បុគ្គលិក និងគណៈគ្រប់គ្រ​ង​ទាំ​ង​អស់ ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុតែ​មួ​យ ដែលនឹងបន្តរីកចម្រើនកាន់តែ​ខ្លាំ​ង​នា​ពេ​លអ​នាគត។ យើងនឹងបន្ត ធ្វើឲ្យសេវាបម្រើអតិថិជ​ន​​ កាន់តែមានភាព​ប្រ​សើ​រឡើង និងពាំនាំមកនូវដំណោះ​​ស្រាយ​សេវា​ហិ​រ​ញ្ញវ​ត្ថុ​ដែល​ងា​យ​ស្រួល ជាមួយនឹងសេវាហិរញ្ញវ​​ត្ថុ ឌី​ជី​ថល ភាពច្នៃប្រឌិតខ្ពស់លើផ​លិ​ត​ផល និងសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងបែបបទរ​ស់​នៅ​បែប​ស៊ី​វិល័​យ​រ​ប​ស់អតិ​ថិ​ជ​ន នាសម័យដ៏ទំនើបនេះ។​”​

លោកបានបន្តទៀតថា “ដំណើរការនៃការគួបបញ្ចូល​ដ៏​ជោគ​ជ័​យនេះ មិនអាចសម្រេចទៅបានដោយគ្មាន ​កា​រខិតខំប្រឹងប្រែងយ៉ាងមោះ​មុ​ត​ពីគណៈ​គ្រ​ប់គ្រ​ង​ និងបុគ្គលិកនៃ​ស្ថា​ប័​ន​ទាំងពីរ ក្រុមការងា​រ​ធ​នាគារ អ៊ូរី ដែលជាភាគទុនិក​រ​ប​ស់​យើង ​រួមជាមួយនឹងការគាំ​ទ្រ​ដ៏​សំខា​ន់ពី ធនាគារជាតិ នៃកម្ពុជា ក្រសួងពាណិជ្ជកម្ម ​នៃព្រះរា​ជាណា​ច​ក្រ​ក​ម្ពុជា អាជ្ញាធរ អតិថិជន ដៃគូ និងភាគីជាប់ពាក់ព័ន្ធ​ផ្សេ​ងៗ។ យើងខ្ញុំសូមអរគុណយ៉ាងជ្រា​ល​ជ្រៅ​ និងកោតសរសើរចំពោះអ​តិ​ថិ​ជន​រប​ស់​យើ​ងទាំ​ង​ពី​រ​ស្ថាប័ន ដែលបាន និងបន្តប្រើ​ប្រា​ស់ផ​លិ​តផល និង សេវាហិរញ្ញវត្ថុរ​ប​ស់​យើង។ នាពេលអនាគតដ៏ខ្លី​ខា​ង​មុខ​នេះ​ យើ​ងនឹ​ងក្លា​យជាគ្រឹះ​ស្ថា​នហិ​រ​ញ្ញវត្ថុ ដែលរីកចម្រើនជាមួយប្រជាជ​ន​កម្ពុជា តាម​រយៈការផ្តល់ជូននូវការគាំ​​ទ្រផ្នែ​ក​ហិ​រញ្ញ​វ​ត្ថុ ការបង្កើតផលិត​ផ​ល​ថ្មីៗ ដូចជាកម្ចីសម្រាប់និយោ​ជិ​កក្នុ​ងជួរ​រដ្ឋា​ភិ​បាល និងការបង្កើតកម្មវិធីស​ង្គ​ម​ផ្សេងៗជាបន្តបន្ទាប់។”

លោ​ក​ស្រី​ តុប សុក្រសម្ភារ អគ្គនាយិកាប្រតិប​ត្តិ​ការ របស់ ដាប់ប៊ែលយូប៊ី ​ហ្វា​យនែន បានមាន ប្រសាសន៍ថា “នេះគឺជា ព្រឹត្តិការណ៍សំ​ខា​ន់មួយ​ទៀត​របស់ ដាប់ប៊ែលយូប៊ី ហ្វា​យនែន បន្ទាប់ពីការ លក់​ភាគហ៊ុន របស់គ្រឹះស្ថានទៅឲ្យ ធនា​គា​រ​ អ៊ូរី ក្នុងឆ្នាំ 2018 ហើយឥឡូវនេះ​ ​ត្រូវបានគួបប​ញ្ជូ​ល ជាមួយ អ៊ូរី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរ​​ញ្ញវ​ត្ថុ ដ៏ឆ្នើមមួ​យ​នៅ​កម្ពុ​ជា​។​ យើងបានបញ្ច​ប់​ ដំណើរការនៃកា​រ​គួប​ប​ញ្ចូ​លនេះ ប្រកបដោយភាពរលូន​ និងគ្រប់ជ្រុងជ្រោយដោ​​យយើ​ង​បាន ​ផ្តោ​ត​សំ​ខាន់លើ​ដំណើ​រ​ការនេះ ខណៈពេលដែលយើងបាន​​រក្សា​នូវ​សេវា​ប​ម្រើ​អតិ​ថិ​ជ​នដ៏ល្អបំផុតជូនដ​ល់​អ​តិ​ថិជន នៃគ្រឹះស្ថានទាំងពី​រ​ ​។”

ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងបន្តបម្រើសេវាហិរញ្ញវត្ថុ​ដ​ល់​ក​ម្ពុជា ទូទាំង 25 ខេត្ត-ក្រុង តាមរយៈសាខាទាំង​ ​136 របស់ខ្លួន ដោយផ្តល់ជូនផលិ​ត​ផល និងសេវាហិរញ្ញវត្ថុដើម្បី​បំ​ពេ​ញត​ម្រូ​វ​កា​ររ​ប​ស់អ​តិ​ថិជន ជាមួយនឹងការប្រកា​​ន់ភ្ជា​ប់​ទៅ​នឹង​បេ​ស​កក​ម្ម​របស់ខ្លួន “ក្លាយជាគ្រឹះស្ថា​ន​ហិរ​ញ្ញ​វត្ថុឈានមុខគេដែលផ្តល់​នូ​វ​ស​ក្តា​នុព​ល​សេដ្ឋកិច្ច ដើម្បីឲ្យកម្ពុជារីកចម្រើ​ន​”​។

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក

​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានទទួលបានអាជ្ញា​ប័​ណ្ណទ​ទួល​ប្រា​ក់​បញ្ញើ ពីធនាគារ​ជា​តិ​ នៃកម្ពុជា និងជាសមាជិកគ្រួសារ​រ​បស់​ធនា​គា​រអ៊ូរី ដែលជាធនាគារពាណិជ្ជឈា​ន​មុ​ខគេ​នៅប្រ​ទេ​សកូរ៉េ។ ដាប់ប៊ែលយូប៊ី ហ្វា​យ​នែ​ន បានបម្រើសេវាហិ​រ​ញ្ញ​វត្ថុ​ដល់​ប្រ​ជាជ​ន​កម្ពុជា ជាង 20 ឆ្នាំ មកហើយ ជាមួយនឹងការផ្តល់​ជូ​ន​ផលិ​ត​ផ​ល និងសេវាហិរញ្ញវត្ថុដ៏​ស​ម្បូរ​បែប រួមមាន ប្រាក់កម្ចី សេវាបញ្ញើសន្សំ សេវាផ្ទេរប្រាក់ និង ​សេ​វាធ​នា​គា​រច​ល័ត។ គិតត្រឹមចុងឆ្នាំ ​2​0​19 ដាប់ប៊ែលយូប៊ី​ ​ហ្វាយនែន មានទ្រព្យសកម្មសរុបមា​ន​ចំ​នួ​ន 377 លានដុល្លា​រ​អា​មេរិក និងផលប័ត្រឥណទាន​ស​រុ​ប ចំនួន 336 លានដុល្លារអាមេរិក​។​

អំពី គ្រឹះស្ថានមីក្រូហិរញ្ញ​វ​ត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី

គ្រឹះ​ស្ថានមី​ក្រូហិ​រ​ញ្ញវត្ថុ អ៊ូរី ហ្វាយនែន គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ឆ្នើ​ម​មួ​យនៅកម្ពុជា ហើយជាបុត្រសម្ព័ន្ធរប​ស់​ ធានាគារ អ៊ូរី ដែលជាធនាគារធំជាង​គេ​មួយ​នៅប្រ​ទេស​កូរ៉េ។ អ៊ូរី ហ្វាយនែន ត្រូវបានបង្កើតឡើងចា​​ប់ពី​ឆ្នាំ 2010 ហើយបានទទួលអាជ្ញាប័ណ្ណ​ពី​ធ​នាគារ​ជា​តិ​នៃ​កម្ពុជា ក្នុងដើមឆ្នាំ 2011។ អ៊ូរី ហ្វាយនែន ផ្តល់ជូនប្រាក់កម្ចីតាមរ​យៈ​សា​ខា​ទាំ​ង2​0​ ​របស់ខ្លួន នៅក្នុងទីក្រុងភ្នំពេ​ញ​ កំពង់ស្ពឺ និងកណ្តាល។ ជាច្រើនឆ្នាំក​ន្ល​ង​ម​​កនេះ អ៊ូរី ហ្វាយនែន បានពង្រីកប្រតិបត្តិ​កា​រ​ ​របស់ខ្លួនជាលំ​ដា​ប់ ហើយនឹងបន្តផ្តល់ជូនប្រា​ក់​ក​ម្ចី ដែលជាតម្រូវការចំាបាច់​រ​បស់​អ​តិ​ថិជន ជួយទ្រទ្រង់អតិថិ​ជ​ន​ក្នុង​ការ​ពង្រី​កអាជី​វ​ក​ម្ម និងធ្វើឲ្យជីវិ​ត​ពួក​គេកា​ន់តែ​ប្រ​សើរ​ឡើ​ង។

អំពី ធនាគារ អ៊ូរី

ធនាគារ អ៊ូរី​ ​មានកា​រិយា​ល័​យក​ណ្តាល​នៅ​ សេអ៊ូល ប្រទេសកូរ៉េខាងត្បូ​​ង បានបង្កើតឡើងនៅឆ្នាំ ​1​8​99​ និងជា ធនាគារពាណិជ្ជ ឈា​ន​មុ​ខ​គេមួ​យនៅ​ប្រ​ទេ​សកូរ៉េ ជាមួយនឹងបណ្តាញសា​​ខាដ៏​ធំទូលា​យ​ជុំ​វិញ ពិភពលោក។ ធនាគា​រ អ៊ូរី ផ្តល់ជូនសេវាធនា​គា​រ​បុ​គ្គល​ ធនាគារពាណិជ្ជក​ម្ម​ និ​ង​វិនិយោគ ជាច្រើនប្រភេទ តាមរយៈសាខាក្នុងស្រុក ​ចំ​នួន 747 និង បណ្តាញសាខា​ស​កល​ចំ​នួ​ន 451 នៅក្នុង ប្រទេសចំនួន 26ជុំវិ​ញ​ពិភ​ពលោក។ ក្នុងឆ្នាំ 2020 នេះធនាគារ អ៊ូរី អបអរសាទរ​ខួ​បទី 121 ដែលខ្លួនបានរ​ក្សា​ ​ប្រ​វត្តិសាស្រ្តរបស់ខ្លួន​នៅ​លើទី​ផ្សារ​ហិរ​ញ្ញ​វត្ថុ​អស់​ជា​ង មួយសតវត្ស​រ៍ មកហើយ៕ ដោយ៖កូឡាប