Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធ​ហត្ថ​រាជ​ធានីភ្នំ​​ពេញ ឃាត់ខ្លួន ជនជាតិចិន ​០៣នាក់ បញ្ជូនទៅតុ​លា​ការ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃ​ការិ​យាល័​យស្រា​វ​ជ្រាវ​​បទ​ល្មើសព្រ​ហ្មទ​ណ្ឌ អាវុធហត្ថរាជធានី ​ភ្នំ​ពេញ បានបញ្ជូនជនជាតិ​ចិ​ន ០៣នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាម​ច្បា​ប់​ ពា​ក់ព័ន្ធករណីហឹង្សាឈា​ន​ដល់​ការ​ផ្ទុះ​អា​​វុធ។

ជនជាតិទាំងនោះរួមមាន៖ ១/ ឈ្មោះ YE QI FENG ហៅ IA FONG ភេទប្រុស អាយុ ៣​៦​ឆ្នាំ​, ២/ ឈ្មោះ ZHANG JI LIANG ភេទប្រុស អាយុ ៤៧ឆ្នាំ, ៣/ ឈ្មោះ ចាង អ៊ីហ្វុង (CHANG YI FONG) ភេទប្រុស អាយុ ៣១ឆ្នាំ។

ជនជាតិចិនទាំ​ង ០៣នាក់ ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុ​ធ​ហត្ថ​ខណ្ឌ​ចំ​ការមន បង្ក្រាបបាន បន្ទាប់ពីពួក​គេ​ បានបង្ក ហឹង្សាលើភាគី​ជន​ជា​តិចិន​ដូច​គ្នា​ និងខ្មែរម្នាក់ រហូតឈានដល់មានកា​រ​ផ្ទុះអា​វុ​ធ តែមិនបណ្ដាលឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិ​ត​ទេ​។

ហេតុការណ៍នេះ កើតឡើងនៅ​ចំ​ណុច​ ផ្លូវសុភម​ង្គ​ល(កោះពេជ្រ​)​ សង្កាត់ទន្លេបាសា​ក់​ ខណ្ឌចំកា​រ​មន រាជធា​នីភ្នំពេញ​។​

ដើមហេតុដែលបណ្តាលឲ្យ​មា​នហឹ​ង្សា រហូតឈានដល់​កា​រផ្ទុះ​អាវុ​ធ​នេះ គឺដោយសារតែជនរង​គ្រោះ​បាន​វេ​រប្រាក់​ ចូលក្រុមហ៊ុនប្តូរ​ប្រា​ក់រ​បស់​ជន​បង្ក តែពេលជនរ​ង​គ្រោះទៅ​បើ​កប្រា​ក់ ជនបង្កមិនព្រម​បើ​កឲ្យ​គ្រប់​ចំ​នួន​ ដោយពន្យារពេលមួ​យថ្ងៃហើ​យ​មួយ​ថ្ងៃទៀ​ត។ បន្ទាប់ពីបានផ្ទុះអា​វុ​ធរួ​ចមក បក្ខពួកជនបង្កមួយ​ចំ​នួន​បាន​រត់​គេ​ច​ខ្លួ​ន បច្ចុប្បន្នសមត្ថកិច្ច​អា​វុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ កំពុងស្រាវជ្រាវតាម​ចា​ប់ខ្លួ​ន​បន្ត៕ ដោយ៖កូឡាប

×