Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​២​នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាមៗ ពេល​រៀប​រោងបុណ្យ​សង្ឃទាន​ជូន​ម្ដាយ

​កណ្ដាល​៖ បុរស​២​នាក់​ជា​កូន បានទទួល​មរណៈកាល​ភ្លាមៗ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​ឆក់​អគ្គិសនី​នៅពេល​ពួកគេ កំពុង​រៀបចំ​រោងបុណ្យ​សង្ឃទាន​ជូន​ម្ដាយ ប៉ុន្តែ​អកុសល​ពេល​អ្នក​ទាំង​៣ លើកដែក​ដើម្បី​ចង​មេក្រូ ក៏​ស្រាប់តែ​ប៉ះ​ខ្សែភ្លើង​ស្រាត​បណ្ដាលឱ្យ​ឆក់​ភ្លាមៗ​តែម្ដង​។​

​ករណីនេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​១៥៖០០​នាទី នៅ​ចំណុច​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ទាំ​៣​នាក់ មានឈ្មោះ​រួមមាន​៖ ទី​១៖ ឈ្មោះ ជួន អ៊ូច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ សំណង់ (​រងរបួស​ធ្ងន់​) ទីលំនៅ​ភូមិ​តា​ពេ​ជ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ទី​២៖ ឈ្មោះ ជួន មករា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករសំណង់ (​ស្លាប់​) នៅ​ភូមិ​ចំបក ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តស្វាយរៀង ទី​៣៖ ឈ្មោះ ជេស ហុន ភេទ​ប្រុស អាយ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (​ស្លាប់​) នៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ ប៊ុន សៀន ភេទ ស្រី អាយុ​៧៥​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​ថា មុនពេល​កើតហេតុ កូនបង្កើត​របស់ខ្លួន​ឈ្មោះ ជួន មករា អាយុ​៣១​ឆ្នាំ និង​ឈ្មោះ ជួន អ៊ូច អាយុ​៣៨​ឆ្នាំ រួមជាមួយ​កូនប្រសារ​ឈ្មោះ ជេស ហុន អ្នក​ទាំង​បីនាក់ បាននាំគ្នា​លើកដែក​ទីប​មូល​ចង​មេក្រូ ដើម្បី​រៀបចំ​ធ្វើបុណ្យ​សង្ឃទាន​ឱ្យ​ម្តាយ​នៅ​ថ្ងៃស្អែក ក្នុងពេលដែល​កំពុង​លើកដែក​ចង​មេក្រូ​នោះ បណ្តាលឱ្យ​ដែក​ទៅ​ប៉ះចំ​ខ្សែភ្លើង​ស្រាត ឆ្លង​ចរន្ត​ឆក់​ស្លាប់​ជនរងគ្រោះ​ឈ្មោះ ជួន មករា និង​ឈ្មោះ ជេស ហុន ចំណែក​ជនរងគ្រោះ​ឈ្មោះ ជួន អ៊ូច ឆក់​រងរបួស ឆេះ​ខ្លោច​ម្រាមជើង​ទាំងសង្ខាង ត្រូវ​ក្រុមគ្រួសារ និង​ជិតខាង​ជួយ​ទាន់​បញ្ជូនទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​៕ ដោយ​៖​កូ​ឡាប​


×