Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​តូប​សម្រាប់​សំណាក់​ធម៌ ចំណុច​វត្ត​សុវណ្ណ​រង្សី​ហៅ​វត្ត​អង្គរ ស្លាប់​លោកយាយ​ម្នាក់​

​ខេត្តកំពង់ចាម ៖ ថ្ងៃអាទិត្យ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ០៣:៤៧​នាទី​ទៀបភ្លឺ សមត្ថកិច្ច​នគរបាល​ស្រុក​កងមាស ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី​អគ្គីភ័យ​កើតឡើង នៅ​ចំណុច​វត្ត​សុវណ្ណ​រង្សី​ហៅ​វត្ត​អង្គរ បាន​ស្ថិត​ក្នុងភូមិ​អង្គ​របា​នទី​៦ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ទទួលបាន​ព័ត៌មាន​ភ្លាម​អធិការនគរបាល​ស្រុក​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ចេញ​ឡានទឹក​អន្តរាគមន៍​ជាបន្ទាន់ ។

​លុះដល់​កន្លែងកើតហេតុ សមត្ថកិច្ច​យើង​បាន​អនុវត្ត​ភារកិច្ច ពន្លត់​ជាបន្ទាន់ ។ ជា​តូប​សម្រាប់​សំណាក់​ធម៌​មាន​ទំហំ ៥x១៥ ប្រក់​ក្បឿង​ជញ្ជាំង​ក្តា ករណី​ហេតុការណ៍​នេះដែរ សមត្ថកិច្ច​ក៏បាន​ប្រទះឃើញ​មាន​សព លោកយាយ​ម្នាក់​ដេកស្លាប់ ឈ្មោះ សន លី អាយុ ៧៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​របា​នទី​៥ ឃុំ​អង្គរ​បាន ស្រុក​ង​មាស ក្នុង​ហេតុការណ៍​នេះ ។​

​ខណ​:​នេះ​ជំនាញ​ព្រហ្មទណ្ឌ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​និង​កំណត់​រក​មូលហេតុ​នៃ​ការស្លាប់​អោយបាន​ច្បាស់លាស់ ៕ ដោយ​៖​កូ​ឡាប​

×