បងប្អូនយើងនៅក្នុងបណ្តាញសង្គម ពិតបានសម្តែងនូវក្តីត្រេកអរជាអនេក ខណៈបានឃើញទឹកចិត្តដ៏ជ្រះថ្លារបស់ក្រុមគ្រួសារបងស្រីម្នាក់ដែលជាអ្នកធ្វើបុណ្យដាក់ទាន បាននាំយកធុងសំរាមជាង១រយធុង ទៅប្រគេនជូនព្រះសង្ឃតាមវត្តអារាម សរុបបាន ១១ វត្ត រួចហើយ ។
នេះបើយោងតាមទំព័រហ្វេសប៊ុកឈ្មោះ Praskhanrith Furniture បានផុសឲ្យដឹងថា៖ «❌ទុក វីរុសកូរូណា មួយភ្លែតសិន(Corona)❌ ហើយមកទទួលបុណ្យជាមួយខ្ញុំទាំងអស់គ្នា ?????? ធុងសំរាម ជាងមួយរយធុង ត្រូវបានប្រគេនជូនព្រះសង្ឃតាមវត្តអារាម សរុបបាន 11វត្ត??? សូមជូនផលបុណ្យទាំងអស់នេះ ដល់បងប្អូនរួមទាំងគ្រួសាររបស់ខ្ញុំទាំងទទួលបានសេចក្ដីសុខ រកសុីមានបានទាំងអស់គ្នា??????» ។
ទន្ទឹមនឹងនេះផងដែរ ក៏មានព្រះសង្ឃជាច្រើនអង្គ ជាពិេសសនៅតាមវត្តស្រុកស្រែដាច់ស្រយាល ហើយខ្វះលទ្ធភាពទិញធុងសម្រាម សុំបិណ្ឌបាតធុងសម្រាមខ្លះទុកគ្រាន់ប្រើ ។
ជាមួយនឹងសន្ធាដ៏ជ្រះថ្លានេះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានបង្ហាញនូវសេចក្តីរីករាយ និងគ្មានអ្វីថ្លែងអំណរគុណក្រៅតែពីពាក្យ «ពិតជាជ្រះថ្លាណាស់ ម្ចាស់ថ្លៃ សូមបានទទួលបានសេចក្តីសុខ បុណ្យកុសលច្រើនៗ និងប្រកបរបររកស៊ីកាន់តែមានបាន!!» ៕ ដោយ៖ លឹម ហុង