Thursday, March 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះផ្ទះប្រជា​ពល​រដ្ឋ អស់​ជាច្រើ​ន​ខ្ន​ង អមតាមអតីតផ្លូវរថ​ភ្លើ​ង

ភ្នំពេញ ៖ អគ្គិភ័យឆា​ប់ឆេះ​ផ្ទះប្រជាពលរដ្ឋអស់ជាច្រើ​ន​ខ្នង អមតាមអតីតផ្លូវរ​ថ​ភ្លើង ស្ថិតក្នុងភូមិបាក់​ទូក សង្កាត់​ទួល​ស​ង្កែ​ទី១ ខណ្ឌឫស្សីកែវ​ នាម៉ោង៩និង២០​នា​ទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

បន្ទាប់ពីរថយន្តពន្លត់និ​ង​បង្ការ​អគ្គិភ័យប្រើ​ប្រាស់​ទឹក​អស់ ជាច្រើនគ្រឿ​ង រួចម​ក​ធ្វើ​ឲ្យ​អគ្គិភ័យ​ បានរលត់វិញទាំងស្រុ​ង ក្នុងរយៈពេលប្រមាណជាង១​ម៉ោ​ងក្រោយ​ម​ក។

បើតាមរបាយ​​ការណ៍ ស្តីពីករណីអ​គ្គិភ័យឆាបឆេះផ្ទះ មូលហេតុបណ្តាល​មកពីផ្ទុះកំប៉ុង​ហ្គា​ស ពេលកំពុងដាំ​ស​ម្ល ទើបបង្កជាអគ្គិភ័យឆាបឆេះ​បែ​ប​នេះ ។

ចំ​ពោះអ្នក​គ្រោះថ្នា​ក់​ គឺមិនបណ្ដាលឲ្យមានមនុស្សស្លាប់​ និងរបួសឡើ​យ​។ ប្រើប្រាស់រថយន្តព​ន្ល​ត់​អគ្គិភ័យសរុប ៤៣គ្រឿង​។ អគ្គិភ័យ​ខាងលើ​បាន​​រ​លត់ទាំងស្រុងនៅវេលា​ម៉ោ​ង ​១០និង៣០នាទី ថ្ងៃដដែល។

​តាម​របាយការណ៍​របស់​ស​ម​ត្ថកិ​ច្ច បាន​ឲ្យ​​ដឹ​ង​​ថា​ ការឆាបឆេះនេះ បណ្តាល​​​ឲ្យ​ឆេះ​​ផ្ទះ​​អស់​១៥​ល្វែង​ ប្រហែល​១៦​០​បន្ទប់​ ស្មើនឹង​១៦០​គ្រួសារ​​ និង​​​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​​ផ្ទះ​​អ្ន​ក​នៅ​​ក្បែ​រ​ខា​ង​ឡើយ​ និងមិនមានអ្នករងរបួសនោះ​ទេ​៕ដោយ៖កូឡាប