Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចូលរួម​សោកស្តាយ​! ​អ្នកវិទ្យាសាស្ត្រ​គណិត​វិទូ​ និងជាស្រ្តី​ទី១​​របស់​អង្គការ Nasa បាន​ទទួលមរណភាពហើយ​​ក្នុង​ជន្មាយុ​១០១​ឆ្នាំ​

​អ្នកបង្កើត​គណិត​វិទូ និង​ជា​ស្ត្រី​ទី​១​ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក ដែល​បាន​ជួយ​ការងារ​នៅក្នុង​អង្គការ​ណា​សា​ឲ្យ​ខ្លាំង​រឹងមាំ លោកស្រី Katherine Johnson បាន​ស្លាប់​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ ទី​២៤ កុ​ម្ភះ ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ១០១ ឆ្នាំ​។​

Nasa បានប្រកាស​មរណភាព​របស់​អ្នកស្រី​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​និយាយថា វា​ជាការ​អបអរសាទរ​ជីវិត​របស់​អ្នកស្រី និង​ផ្តល់​កិត្តិយស​ដ៏​ធំធេង​ដល់ “​កេរ្តិ៍ដំណែល​នៃ​ឧត្តមភាព​របស់​អ្នកស្រី ដែល​បាន​បំបែក​របាំង​ពូជសាសន៍ និង​សង្គម​” ។​

​លោកស្រី Johnson បាន​គណនា​ទីតាំង​កាំជ្រួច និង​គន្លង​ផែនដី សម្រាប់​បេសកកម្ម​អវកាស​ដំបូង​របស់ Nasa​។​

​លោកស្រី​ត្រូវបាន​គេ​បង្ហាញឱ្យឃើញ​នៅក្នុង​ខ្សែភាពយន្ត​មួយ ដែល​ត្រូវបានតែងតាំង​ជា​បេក្ខជន​ពានរង្វាន់​អូ​ស្ការ​ឆ្នាំ ២០១៦ ។​

​ខ្សែភាពយន្ត​នេះ​និយាយ​ពី​ស្ត្រី​ជនជាតិ​អាមេរិកកាំង​អាហ្វ្រិក ដែលមាន​ជំនាញ​គណិតវិទ្យា ជួយ​ដាក់​អវកាសយានិក​អាមេរិក John Glenn ទៅក្នុង​គន្លង​ជុំវិញ​ផែនដី​ក្នុង​ឆ្នាំ​១៩៦២ ដោយ​លោកស្រី​បានធ្វើការ​ផ្អៀង​ផ្ទាត់​ការ​គណនា ដែល​ធ្វើឡើង​ដោយ​កុំព្យូទ័រ​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ មុនពេល​ការហោះហើរ​របស់គាត់ ។​

​លោកស្រី Johnson កាលពី​ពេលមុន​បាន​គណនា​គន្លង​សម្រាប់​ការហោះហើរ​អវកាស​របស់ Alan Shepard ដែលជា​ជនជាតិ​អាមេរិក​ដំបូង​គេ​នៅក្នុង​លំហ​។​

​បែបនេះ​គឺជា​ជំនាញ និង​កេរ្តិ៍ឈ្មោះ​របស់​អ្នកស្រី ហេតុនេះ លោកស្រី​ត្រូវតែ​ធ្វើការ​ម្ម៉​ត់​ចត់​ណាស់ ព្រោះថា លោកស្រី​នឹង​បដិសេធ​ការហោះហើរ ដរាបណា​អ្នកស្រី​បាន​ផ្ទៀងផ្ទាត់​ការ​គណនា​រួចរាល់ ។ លោកស្រី​ក៏បាន​ជួយ​ក្នុងការ​គណនា​គន្លង​សម្រាប់​ជើងហោះហើរ Apollo 11 នៅ​ឆ្នាំ ១៩៦៩ ទៅកាន់​ឋាន​ព្រះ​ច័ន្ទ​។​

​អ្នកគ្រប់គ្រង​រដ្ឋបាល​អង្គការ Nasa លោក Jim Bridenstine បាន​ពណ៌នា លោកស្រី​ច​ន​សុន​ថា​ជា​មេដឹកនាំ​ពី​ជំនាន់​ត្រួសត្រាយ​របស់​យើង​។​

​លោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោកស្រី Johnson បាន​ជួយ​ប្រទេសជាតិ​របស់​យើង​ពង្រីក​ព្រំដែន​អវកាស ព្រោះ​លោកស្រី​បាន​បោះជំហាន​យ៉ាង​ធំ ដែល​បាន​បើកទ្វារ​សម្រាប់​ស្ត្រី និង​មនុស្ស​ជាច្រើន​បានដឹង និង​យល់​ពី​ដំណើរ​ស្វែងរក​ដែន​ភព​ផ្សេងៗ​ទូទាំង​សកល ៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ bbc)​

×