Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្ត​ជំរុញឲ្យមន្ត្រីពាក់ព័​ន្ធ​ត្រូវរាយកា​រណ៍ អំពីបញ្ហាគ្រោះមហន្ត​រា​យ ដែលកើតមានឡើ​ង​នៅក្នុ​ងមូ​ល​ដ្ឋានរ​ប​ស់ខ្លួ​ន ឲ្យបា​នឆា​ប់រហ័ស

តាកែវ៖អភិបាលរង​ខេ​ត្តតាកែវ លោក ខាន់ សុខា បានធ្វើការជំរុញដល់​លោ​កអ​ភិបា​លក្រុ​ង-ស្រុក រួមនិងអាជ្ញាធរ​ពាក់ព័​ន្ធត្រូ​វតែផ្ត​ល់ព័​ត៌​មានឲ្យបាន​លឿនរហ័ស ពីបញ្ហាគ្រោះមហន្តរាយ​ផ្សេង​ៗ ដែលបានកើតមានឡើង​ក្នុ​ងមូ​លដ្ឋាន​រប​ស់​ខ្លួន ដើម្បីធ្វើយ៉ាងណាងាយ​ស្រួល ក្នុងការចុះជួយបង​ប្អូ​នប្រ​ជាព​ល​រដ្ឋ ឲ្យបានទាន់ពេល​​វេលា មិនអាចទុកយូរឬអូស​បន្លា​យបា​ន​ឡើ​យ ។


ថ្លែងនៅក្នុងឱកា​ស​អញ្ជើ​ញ ចូលរួមក្នុងកិ​ច្ចប្រជុំ ស្ដីពីការប្រមូលទិន្នន័យស​ម្រា​ប់រៀ​ប​ចំផែន​ការ ត្រៀមបម្រុងឆ្លើយ​តបគ្រោះ​អាស​ន្នថ្នា​ក់ខេត្ត ឆ្នាំ២០២០ នៅសាលប្រជុំទី​ចា​ត់ការ​ផែ​នការ និងវិនិយោគខេ​ត្ត​ កាលពីថ្ងៃ ២៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ​លោក ខាន់ សុខា អភិបាលរងខេត្ត​តា​កែវ និងជាអនុប្រធានគណៈកម្មាធិ​កា​រគ្រ​ប់គ្រ​ង​គ្រោះមហន្តរាយខេត្តបា​ន​មាន​ប្រសាស​ន៍​ថា ឥទ្ធពលអវិជ្ជមាននៃ​កា​រប្រែ​ប្រួល​អាកា​ស​ធាតុ ដែលវាបង្កឲ្យទៅជា​គ្រោះធម្ម​ជាតិ​ផ្សេងៗ ដូចជាការឡើងក​​ម្ដៅ គ្រោះរាំងស្ងួត និង​ទឹកជំនន់ជាដើម ហើយបច្ចុប្បន្នប្រ​ទេ​សក​ម្ពុជា របស់យើងកំពុងរ​ង​ផលប៉ះ​ពាល់​នៃ​បា​តុ​ភូត (អ៊ែល​នី​ណូ​) ដែលបង្កឲ្យមានភា​ពគ្រោះរាំ​ង​ស្ងួត នៅតាមបណ្តាខេត្តមួ​យ​ចំនួន នៃប្រទេសក​ម្ពុ​ជា ដែលធ្វើឲ្យការប​ង្កបង្កើនផលរបស់បងប្អូ​ន​ប្រជា​ព​លរ​ដ្ឋ ជួបបញ្ហាខ្វះខាតទឹក​ប្រើ​ប្រា​ស់ ក្នុងការស្រោចស្រពផ​ល​ដំណាំ​រប​ស់គា​ត់​ ​។

លោកអភិបាលរងខេ​ត្ត​តា​កែវ បានមានប្រសាសន៍បន្ថែ​ម​ទៀ​តថា ដើម្បីជាយន្តការឆ្លើ​យ​តបនិ​ងភា​ពរាំ​ងស្ងួ​ត​ ក្នុងនាមយើងជាអាជ្ញា​ធ​រ​មូលដ្ឋាន ត្រូវរួមសហការ​គ្នា​ជាមួ​យស្ថា​ប័ន​ពា​ក់ព័ន្ធ អង្គការ​ដៃគូ និងផ្សព្វផ្សាយពីវិធា​ន​ការ​ត្រៀមទុ​កមុ​នដូចជាការរក្សាទឹកទុក​ បច្ចេកទេសកសិកម្មប្រើប្រា​ស់​ទឹក​តិច​ និងការចាក់វាក់សាំង​កា​រពា​រស​ត្វ​ពាហ​នៈ ហើយបើមានបញ្ហាកើតមានឡើ​ង​មន្រ្តី​មូ​លដ្ឋា​ន ត្រូវតែផ្ដល់ព័​ត៌​មា​ន និងរបាយការណ៍​ឲ្យបានរហ័សមកកាន់​អា​ជ្ញាធ​រ​ខេ​ត្ត ឬលេខាធិការដ្ឋានគ្រ​ប់​គ្រង​គ្រោះម​ហ​ន្ត​រាយ ដើម្បីងាយស្រួ​ល ក្នុងការចុះជួយពួកគាត់​បា​នទា​ន់ពេល​វេ​លា​ ក្នុងការជួយកាត់បន្ថយ​កា​រខា​តប​ង់​ថ​វិការប​ស់បង​ប្អូន​ប្រជាពលរដ្ឋផង​ដែ​រ៕ដោយ៖តាកែវ

×