Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ស្លៀក​អាវ​កញ្ចាស់ ដៃ​កាន់​ក្រដាសប្រាក់ ៥​ដុល្លារ ឡើង​”​ទ​ក់​” ដេញថ្លៃ​បាន​… កង់​១! ហេតុអ្វី​?

spot_img

​​ហេតុការណ៍​គឺ ៖ គយ​របស់​អាមេរិក​រឹប​អូស​បាន​កង់​មួយ​ចំនួន​ពុំ​មាន​លិខិតស្នាម​បញ្ជាក់​ប្រភព​ត្រឹមត្រូវ​។ ក្រោយ​ពេល​ប្រកាស​រក​ម្ចាស់​ពុំ​ឃើញ​គេ​ក៏​សម្រេចចិត្ត​លក់​ដេញថ្លៃ​កង់​ទាំងនោះ​។​

​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​ដេញថ្លៃ គេ​ឃើញ​មាន​វត្តមាន​របស់​ក្មេងប្រុស អាយុ​ប្រមាណ ១០​ឆ្នាំ​ម្នាក់ ស្លៀកពាក់​ខោអាវ “​កញ្ចាស់​” ហើយ​រៀង​រាល់​ពេល គេ​យកង់​១​ៗ​មក​ប្រកាស​ដេញថ្លៃ​នោះ ក្មេង​រូបនេះ​តែង​ងើបឈរ​ស្រែក​មុនគេ​ថា ៖ ៥​ដុល្លារៗ រួច​បន្ទាប់មក បាន​ត្រឹម​ឈរ​សម្លឹង​មើល​កង់​ដែល​មាន​តម្លៃ​ពី ៣០​ដុល្លារ ឬ ៤០​ដុល្លារ ត្រូវ “​ម្ចាស់​គេ​” ដេញថ្លៃ​បាន​យកចេញ​ទៅ​។​

លើ​ផ្ទៃមុខ​របស់​ក្មេងប្រុស​បាន “​រះ​ឡើង​” នូវ​ស្នាមញញឹម សែន​ស្រស់​ពេល​ដឹង​ថា ខ្លួន​វា​បាន​ក្លាយ​ជា​ម្ចាស់​នៃ​កង់​ស្អាត​បំផុត ក្នុង​ពិធី​ដេញថ្លៃ​…​។​

… រហូតដល់​ពេល​សម្រាក​ថ្ងៃត្រង់ បុគ្គលិក ក្នុង​ក្រុម​ដេញថ្លៃ​ម្នាក់​ដើរ​មក​ក្បែរ​ក្មេង​ប្រុស​នោះ រួច​សួរ​ថា ហេតុ​អ្វី​ពុំ​ឲ្យ​តម្លៃ ៣០​ដុល្លារ ឬ ៤០​ដុល្លារ ដូច​គេឯង​ទៅ​?​។ ក្មេងប្រុស​សម្ងំស្ងៀម ព្រោះ “​ទ្រព្យសម្បត្តិ​” វា​មាន​តែត្រឹម​… ៥​ដុល្លារ​ប៉ុណ្ណោះ​។​

… ក្រោយពេល​សម្រាក​ការដេញថ្លៃ​ចាប់ផ្តើម​បន្តទៀត ហើយ​ក្មេង​នេះ​នៅតែ​ក្រោកឈរ​មុនគេ ស្រែក​តម្លៃ​ដដែលៗ គឺ ៥​ដុល្លារៗ រូ​ច​ឈរ​សម្លឹង​មើល​អ្នក​ដទៃ​ឲ្យ​តម្លៃ​ខ្ពស់ជាង​យក​កង់​ជា​បន្តបន្ទាប់​ចាកចេញ​ទៅ​… ។​

… ដល់​នាទីចុងក្រោយ​នៃ​ការដេញថ្លៃ​កង់​សល់​តែ​១ ហើយ​ជា​កង់​ស្អា​ច​ជាងគេ​…​។ អ្នកដេញថ្លៃ​សួរ ៖ អ្នកណា​ឲ្យ​តម្លៃ​ដំបូង​!? ទោះបី​លែង​មាន​សង្ឃឹម​ក្តី ក៏​ក្មេងប្រុស​នោះ​នៅ​បន្ត​ស្វាហាប់​លើកដៃ​៖ បាន​ខ្ញុំ​! គឺ​៥​ដុល្លារ​។ ស្រាប់តែ​បន្ទប់​ដេញថ្លៃ​ទាំងមូល​ស្ងាត់ជ្រងំ គ្មាន​ឃើញ​អ្នកណា​លើកដៃ ឬ​តម្លៃ​អ្នកណា​ទៀត​ស្រែក​… អ្វីៗ​ទាំងអស់​ហាក់ដូច​កំពុង​រង់ចាំ​…​។​

៥​ដុល្លារ លើក​ទី​១ ៥​ដុល្លារ​លើក​ទី​២ ៥​ដុល្លារ​លើក​ទី​៣ ក្រុម​ដេញថ្លៃ​ប្រកាស ៖ “​ក្មេងប្រុស​ដែល​ឲ្យ​តម្លៃ ៥​ដុល្លារ ជា​ម្ចាស់​កង់​នេះ​”​។ ស្រាប់តែ​បន្ទប់​ដេញថ្លៃ​ទាំងមូល លាន់​ឮ​ស្នូរ​ទះដៃ​កងរំពង​។​ក្មេងប្រុស​រូបនេះ យក​ក្រដាសប្រាក់ ៥​ដុល្លារ ឡើង​ទក់ ហើយ​ថែមទាំង​សើម​ញើស​ជោគ​ពី​ក្នុង​ហោប៉ៅ​។ លើ​ផ្ទៃមុខ​វា គេ​បាន​ឃើញ​នូវ​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​ពុំ​ធ្លាប់​ប្រទះ​!​។​

​វា​ពុំ​បាន​ដឹងថា ៖ ខ្លួនឯង​ទើប​ទទួលបាន​នូវ​កង់​ដ៏ “​ស្អាត​បំផុត​” នៃ​ពិភពលោក​!​។​

​លើ​លោកីយ៍​ល្វឹងល្វើយ​នេះ តើ​ក្រៅពី​ការ “​ឈ្នះ​អ្នក​ដទៃ​” “​គាបសង្កត់​អ្នកដទៃ​” “​រំលង​ផុត​អ្នកដទៃ​” … តើ​យើង​អាច​ជួយ​អ្នក​ដទៃ​បំពេញ​បាន​បំណងប្រាថ្នា​ដែរឬទេ​?

​មាន​ឃ្លា​មួយ​សរសេរថា ៖ ជោគជ័យ​ពុំមែន​រឿង​អ្នក​មាន​លុយ​ប៉ុន្មាន ឬ​ជោគជ័យ​យ៉ាងណាទេ តែ​សំខាន់​គួរ​សួរ​ខ្លួនឯង​ថា អ្នក​បាន​ជួយ​មនុស្ស​បាន​ប៉ុន្មាន​នាក់​ហើយ ហើយ​ដោយសារ​អ្នក​មាន​មនុស្ស​ដែល​រំភើប​ចិត្ត ដែល​រីកចម្រើន​ក្នុង​ឆាកជីវិត​មួយ​ដែល​មាន​ដែន​កំណត់​នោះ​!​។​

​គ្រាប់​ពូជ​នៃ “​អំពើ​ល្អ​” ពិតជា​ជួយ​សាង​បាន​សង្គម​មួយ ប្រកប​ដោយ​គុណធម៌​យ៉ាង​ពិតប្រាកដ​៕ លី​សា​

spot_img
×