ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញ និងប្រគល់ជនបរទេសចំនួន ៨នាក់ ស្រី២នាក់ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។
អគ្គនាយកអន្តោប្រវេសន៍ បានឲ្យដឹងថា ការបណ្តេញចេញជនបរទេសចំនួន ៨នាក់នោះ ក្រោមការចង្អុលដឹកនាំពីលោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ។
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើប អង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា: ជនជាតិវៀតណាម ចំនួន ៦នាក់ ស្រី២នាក់ បទល្មើស លួចស្នាក់នៅខុសច្បាប់ ចំនួន ៤នាក់ និងលួចមានស្ថានទម្ងន់ទោស (អនុវត្តទោសរួច) ចំនួន២នាក់ ធ្វើការណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ មានឈ្មោះដូចខាងក្រោម ៖១-ឈ្មោះ NGUYEN DUC DUNG ភេទប្រុស ២-ឈ្មោះ DAO CONGRESS HAN ភេទប្រុស ៣-ឈ្មោះ NGO VAN HAI ភេទប្រុស ៤-ឈ្មោះ NGUYEN THI ANH ភេទស្រី ៥-ឈ្មោះ BATTAMBANG ភេទប្រុស ៦-ឈ្មោះ LI THI PHUONG THAO ភេទស្រី ។
ជនជាតិនីហ្សេរីយ៉ា ឈ្មោះ JOHN ONWE ភេទប្រុ បទល្មើស លួចស្នាក់នៅខុសច្បាប់ បណ្តេញតាមប្រកាសក្រសួងមហាផ្ទៃ ដោយហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ ឆ្នាំ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
បានធ្វើការប្រគល់-ទទួល ជនជាតិកូទ្បុំប៊ី ចំនួន ១នាក់ ឈ្មោះ MARTINES LOPES SAMIR ប្រុស បទល្មើសបន្លំយកប្រាក់ក្នុងកាសីណូ ប្រព្រឹត្តនៅប្រទេសវៀតណាម ដោយសហការជាមួយនគរបាលអន្តរជាតិកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យទៅប៉ូលិសអន្តរជាតិ ប្រទេសវៀតណាម ៕ដោយ៖កូឡាប