Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​ស្ត្រី​ម្នាក់​ដែល​តាំងខ្លួន​ជា​ព្រះសង្ឃ ឲ្យ​យាយ​តា​ក្រាបបង្គំ​ស្តាប់​ព្រះធម៌ ទាំង​ខ្លួន​នៅតែ​…!

​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​បាន​ផ្ទុះ​ការរិះគន់​ជាខ្លាំង ទៅលើ​ស្ត្រី​វ័យ​៣០​ក្រាស់​ម្នាក់​ដែល​តាំងខ្លួន​ជា​អ្នក​មានធម៌​អារ្យ សិ​ល៍​ពេញ​ខ្លួន ឡើងលើ​ទី​ខ្ពស់​ឲ្យ​បងប្អូន​ពូ​មីង យាយ​តា ក្រាបបង្គំ​បត់ជើង​លើកដៃ​សំពះ​ស្តាប់ធម៌​ទេសនា​របស់ខ្លួន ។​

​ពិតណាស់ មហាជន​ផ្ទុះ​ការរិះគន់ គឺ​ដោយសារតែ​គេ​បាន​មើលឃើញ​ជាក់ស្តែង​ថា បុគ្គល​នេះ​ហាក់​មិនទាន់​ជ្រះស្រឡះ​នឹង​កាម​គិ​លេស​តណ្ហា និង​ព្រមទាំង​រៀបចំខ្លួន​ឲ្យ​ស័ក្តិ​សមជា​អ្នកបួស​ពេញលេញ​នោះទេ ដោយ​នៅតែ​ពាក់​ស្បែកជើងកែងចោទ កាន់​កាបូប​យួរដៃ​យ៉ាង​ឡូយឆាយ​ប្រៀប​ដូច​ដើរ​ផ្សារ​អ៊ីចឹង​។​

​ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បានលើកឡើង​មតិ​ស្រដៀងៗ​គ្នា​ថា ប្រសិនបើ​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​នេះ នៅតែ​បន្តសកម្មភាព​យ៉ាង​ដូច្នេះ នឹងធ្វើ​ឲ្យ​តម្លៃ​ព្រះពុទ្ធសាសនា​យើង​ចុះ​អាប់អោន ហេតុនេះ សូម​អំពាវនាវ​ដល់​ស្ថា​ប័​ន្ត​ពាក់ព័ន្ធ ហៅ​បុគ្គល​រូបនេះ​មក​ធ្វើការ​អប់រំ ដើម្បី​បញ្ឈប់​សកម្មភាព​បែបនេះ​របស់ខ្លួន ។

ទោះយ៉ាងណា ករណីនេះ យើងមិនដឹងថា​ បានកើតឡើងនៅក្នុង​ប្រទេស​យើង ឬ ប្រទេសគេនោះទេ ៕ ដោយ៖ លឹម ហុង

×