Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ នេត សាវឿន ផ្តាំផ្ញើដល់ស្នងការថ្មីចំនួន៦ចំណុច ដើម្បីធ្វើការងា​រ​បម្រើប្រជាពលរដ្ឋ​ និងអ​ង្គភាព ឲ្យមានតម្លាភាព

ស្ទឹងត្រែង ៖ លោក នាយឧត្តមសេនី​យ៍​ នេត សាវឿន បានដាស់តឿន​ឲ្យលោក​ស្នង​ការនគរបាលខេត្តស្ទឹង​ត្រែង ដែលទើបតែងតាំងថ្មី ​និងកងកម្លាំង​ន​គរ​បាល​ទូទាំងខេត្ត ត្រូវយកអស់កម្លាំងកា​យ​ចិត្ត​រួមគ្នាកា​រ​ពារសុខសុវត្ថិភា​ព បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេ​ទ​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់។

នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងស្ន​ង​ការ នៃស្នងការដ្ឋានន​គ​របាល​ខេត្ត​ស្ទឹង​ត្រែង​ លោក នាយឧត្តមសេនី​យ៍ សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ ​ន​គរបា​លជា​តិ មានប្រសាសន៍ផ្តាំផ្ញើដ​ល់​លោក​ស្នង​ការ ដែលទើបឡើងកាន់តំ​ណែ​ងថ្មី​​ ​ខិតខំអនុវត្ត​ភា​រកិច្ច ជាពិសេសយកចិត្តទុកដាក់ក្នុ​ង​ការ​ធ្វើការ​ចំ​នួន៦ចំណុច ដើម្បីឲ្យការងារមានភាព​រីកចម្រើនប្រកបដោយប្រសិទ្ធភា​ព​ដូច​ខាង​ក្រោម​ ៖ ១-សូមឲ្យមាន​មនោ​សញ្ចេ​តនា ការយោគយល់​អ​ធ្យាស្រ័យ មានការទទួលខុសត្រូវ​ និងភក្តីភាពជាស្ពានតភ្ជាប់រ​វា​ងថ្នា​ក់លើ​ និងថ្នាក់ក្រោម​ ក្នុងអង្គភាព ចុះសួរសុខទុក្ខដល់មន្ទីរ​ពេ​ទ្យ ឬផ្ទះនៅពេលដែលថ្នាក់ក្រោមមាន​កា​រលំ​បាក​ជា​ដើម​។ ២-ក្នុងនាមជាអ្នកដឹកនាំក្នុងអ​ង្គ​ភាព ត្រូវធ្វើជាសេនាធិការជូនគណៈ​ប​ញ្ជាកា​រឯក​ភា​ពខេត្ត ដាក់ចេញនូវផែន​កា​រជា​ក់​ស្តែង ដើម្បីអនុវត្តដែលមិន​មែ​ន ជាតែងសេ​ច​ក្តី ដែលក្នុងនោះពាក់ព័​ន្ធ​និងប​ញ្ហា ភូមិ-ឃុំ មានសុ​វត្ថិ​ភាព បញ្ហាគ្រឿងញៀ​ន និងចរាចរណ៍​ជា​ដើម​។ ៣-ត្រូវមានសាមគ្គីភាពផ្ទៃក្នុ​ង​ សហការគ្នាលើកតម្លៃរួមជាធំ​ លើកដំឡើងតួនាទីបងប្អូនដែលធ្វើការ​នៅ​ក្នុង​កន្លែង ជាជាងបញ្ចូលអ្នកម​ក​ពីក​ន្លែង​ផ្សេង​ ដែលនាំឲ្យពិបាកក្នុងការស្វែងយល់ចិ​ត្ត​គ្នា។ ៤-សំណូមពរឲ្យស្នងការដែលទើបទ​ទួ​លតំ​ណែងចា​ប់​អារម្ម​ណ៍ លើកិច្ចការពង្រឹងក្រុមការ​ងា​រប្រ​ចាំប​ញ្ជា កម្លាំងអន្តរា​គ​មន៍ និងទទួលព័ត៌មា​ន ដោយមានកម្លាំងចម្រុះចូ​ល​រួមមា​ន​ទាំង កងទ័ព អាវុធហត្ថ និងនគរបាលដើម្បីកា​រ​ពារ​សុខ​សុវត្ថិ​ភាព​ជូនប្រ​ជាព​លរ​ដ្ឋ ដែលអាចដោះស្រាយ​បា​ន ទាន់ពេលវេលា ពេលមានហេតុការណ៍កើត​ឡើ​ងភ្លា​ម​ៗ​។ ៥-ត្រូវចាត់ចែងលើកស​រ​សើរ និងជូនរង្វាន់ដល់ម​ន្ត្រី​នគ​របាល ដែលមានស្នាដៃក្នុងការបំ​ពេ​ញភា​រកិច្ច​ជូនអ​ង្គភាព និងប្រជាពលរ​ដ្ឋ លើកឲ្យមាន ការប្រឡងប្រ​ណាំ​ង ដើម្បីលើកទង់អង្គភាពព្រមទាំ​ង​បុគ្គ​លផ្ទាល់​ខ្លួន​ផងដែរ រ​កឲ្យឃើញអ្នកដែលមានសក្តិតូ​ច​ដើម្បី​លើកទឹកចិត្តជូ​ន​ពួ​កគា​ត់ និងរួមគ្នាលុបបំ​បា​ត់កា​ររត់ការ​ក្រៅច្បាប់ ដើម្បីបានឡើងសក្តិ និង​តួ​នាទី​។ ៦-ត្រូវ​ព​ង្រឹង​វិន័យ និងសេចក្តីថ្លៃថ្នូរ​លើ​កក​ម្ពស់​សី​ល​ធម៌ ដល់កងកម្លាំងនគរបាល​ដែ​ល​បម្រើប្រជា​ពល​រដ្ឋ តាមជំនាញពិ​ត​ប្រា​កដ ត្រូវអនុវ​ត្ត​ច្បាប់​ និងដាក់វិន័យចំពោះកងកម្លាំង​ន​គរ​បាល​ជាតិ​ណា ដែលប្រព្រឹត្តខុសដោយមិ​ន​គិតពី​ស​ក្តិធំ ឬសក្តិតូច។

លោក នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បា​ល​ជាតិ​ ក៏បានជំរុញដាស់តឿនឲ្យលោកស្នងការដែលទើប​តែ​ងតាំ​ងថ្មី និងកងកម្លាំងនគរបាល​ទូ​ទាំង​ខេត្តស្ទឹ​ងត្រែ​ងទាំ​ង​អ​ស់ ត្រូវយកអស់កម្លាំង​កា​យចិត្ត​រួម​គ្នា​ការពារសុខសុវត្ថិ​ភា​ព និ​ងបម្រើសេវាសាធារណៈជូនប្រជាព​ល​រដ្ឋ ជាពិសេសរួម​គ្នា​ប​ង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រ​ប់​ប្រភេ​ទឲ្យមានប្រសិទ្ធភាព​ខ្ព​ស់។

គួរបញ្ជាក់ថា តាមប្រកាសរបស់ក្រ​សួ​ងម​ហាផ្ទៃ ត្រូវបានតែងតាំង លោកឧត្តមសេនីយ៍ត្រី​ ​អូត ស៊ីវត្ថា ស្នងការរងនគរ​បា​ល​ខេត្ត​ ទៅជាស្នងការនគ​របាល​ខេត្ត​​ស្ទឹង​ត្រែង ជំនួស លោកឧត្តមសេនីយ៍ទោ​ ម៉ៅ តារា ដែលត្រូវចូល​និ​វត្តន៍៕ដោយ៖កូឡាប

×