ខេត្តត្បូងឃ្មុំ៖ កម្លាំងជំនាញនៃអធិការ ដ្ឋាននគរ បាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ករណីបុរសម្នាក់ចងសម្លាប់ខ្លួន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ គឺសមត្ថកិច្ចរកឃើញមូលហេតុ ហើយមកពីតូចចិត្តនឹងប្រពន្ធលែងលះ។
នៅវេលាម៉ោងប្រមាណ១០ នឹង៣០នាទីថ្ងៃ អាទិត្យ ទី១ ខែមីនា ឆ្នាំ២០២០ នៅចំណុចស្រែប្រាំងឈ្មោះ សៅ ទិត ភេទប្រុស អាយុ៥៤ឆ្នាំ ស្ថិតនៅខាងកើតភូមិបទស្លាស្នាប ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំប្រមាណ ២០០ម៉ែត្រ មានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះឈ្មោះ ហ៊ាន វិត ភេទប្រុស អាយុ៣២ឆ្នាំជាតិខ្មែររស់នៅភូមិកើត ហេតុស្លាប់ដោយសារយកខ្សែអង្រឹងចងកខ្លួនឯងទៅនឹងមែកដើម រាំងកម្ពស់ ២ម៉ែត្រ។
បន្ទាប់ពីទទួលព័ត៌មាន រួចភ្លាម កម្លាំងជំនាញនៃអធិការ ដ្ឋាននគរ បាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំង អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាពពាមជីលាំង បានចុះមកដល់កន្លែងកើត ហេតុ ធ្វើការពិនិត្យស្រាវជ្រាវលើសព ជនរងគ្រោះសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចងក ពិត ប្រាកដមែន (មូលហេតុតូចចិត្តនឹងប្រពន្ធលែងលះ) ។
ករណីនេះពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕ដោយ៖បញ្ញាស័ក្តិ