Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនល្មើស​បាញ់​ម​កលើ​សម​ត្ថ​កិច្ច ក្នុងពេលបង្ក្រាបបទល្មើ​ស​ព្រៃឈើ នៅស្រុកភ្នំក្រវាញ ប៉ុន្តែ​អាវុ​ធហ​ត្ថ បានបដិ​សេធមិនមានករណី​នេះ​ទេ

spot_img

ពោធិ៍សាត់៖មានសារព័ត៌មានមួយបានចុះផ្សា​យ​ថា កាលពី​ថ្ងៃ​ទី 1 ខែមី​នា មានការបាញ់ប្រហារម​ក​លើស​ម​ត្ថកិ​ច្ច បានប​ណ្តាលឲ្យ​ស្លាប់​ម្នាក់ នៅគ្រាដែលកំពុ​ង​បំពេ​ញបេ​សក​ក​ម្ម នៅស្រុកភ្នំក្រ​វា​ញ ពាក់ព័ន្ធនឹងកា​រ​ប​ង្ក្រាបប​ទល្មើ​សព្រៃ​ឈើ ហើយជនបង្កបានបាញ់ស្រោចម​ក​លើស​មត្ថ​កិ​ច្ច។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ​នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ​អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុ​ធ​ហ​ត្ថលើ​ផ្ទៃប្រទេ​ស សូមជម្រាបជូនសាធារ​ណ​ជន និងអ្នកសារព័ត៌មា​ន​ជ្រាប​ថា​ ព័ត៌មានដែលផ្សព្វផ្សាយ​ខា​ងក្រោ​ម​នេះ ជាព័ត៌មានក្លែង​ក្លា​យ ប្រឌិត បំផ្លើស បង្កភាពចលាចល​ស​ង្គ​ម។

លោកបានបញ្ជាក់ថា “តាមការពិតមិនមាន​កា​របា​ញ់ប្រ​ហារ បណ្តាលឱ្យកម្លាំងកងរា​ជ​អាវុ​ធហ​ត្ថណាម្នា​ក់​ស្លា​ប់នោះ​ទេ​។
សូមសាធារណ​ជ​ន​ និងអ្នកសារព័ត៌​មា​នជ្រា​​​ប​​ជា​ព័​ត៌មាន”៕ ដោយ៖កូឡាប

spot_img
×